«បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ» គ្រាន់​តែ​ចេញ​ស្ពត ធ្វើ​ឱ្យ​ផ្ទុះ​សំណើច​បាត់? (vdo)

ខ្សែរភាពយន្តបែបសំណើចមួយទៀត របស់ផលិតកម្ម អ៊ិលឌីភិចឈ័រ ដោយមាននាយគ្រឿនចាប់ដៃគូរ ជាមួយលោក ប៉ែន ចំរ៉ុង និងប៊ីអាយជី បានធ្វើឱ្យផ្ទុះសំណើចជាថ្មី។
ឈុតមួយ ក្នុងរឿង«បង្គោលគ្រាក់សង្កត់វិញ្ញាណ» ផ្តិតចេញពីវីដេអូស្ពត។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: សំពត់ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ» របស់​ផលិត​អ៊ិលឌី​ភិចឈ័រ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​រោង នៅ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គឺ​ជា​ខ្សែភាព​យន្ត​ខ្មោច និង​លាយ​ឡំ​ទៅ​ដោយ​កំប្លែង របស់​ផលិតកម្ម​មួយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ ពី​ទស្សនិកជន​នូវ​ខ្សែ​ភាពយន្ដ​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​រឿង​«ក្រឡ​អី​ហ្នឹង» និង​រឿង​«អាប​ពាក់​មួយ​សុវត្តិភាព»​ជា​ដើម។

ក្នុងឈុត​ឆាក​ផ្សាយ​ស្ពត​ខ្លី (Trailer) របស់​ខ្សែ​ភាពយន្ត​ថ្មី «បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ»ដែល​គ្រាន់​តែ​មាន រយៈ​ពេល​ប្រមាណ​ជា​ជាង ៤ នាទី​នេះ បាន​ឆក់​យក​ការ​គ្រាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​ខ្សែ​ភាពយន្ដ​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច ជា​មួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​បែប​កំប្លុក​កំប្លែង។

នាយគ្រឿន តារាកំប្លែង ពូកែវោរហាស័ព្ទរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន បន្ទាប់ពីបញ្ចប់ខ្សែ​ភាពយន្តរបស់​បងប្រុសរបស់ខ្លួន ដែលបានធ្វើឱ្យទស្សនិកជនអស់សំណើច រហូតដល់ហូរទឹកភ្នែកដោយមិនដឹងខ្លួន បាន​ចូលខ្លួនជាថ្មី មកបំផ្ទុះសំណើចដល់ទស្សនិកជន តាមរយៈខ្សែភាពយន្តថ្មី «បង្គោលគ្រាក់ សង្កត់វិញ្ញាណ» របស់ផលិតកម្ម LD Picture។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែអស់សំណើចទៀតនោះ គឺតារាកំប្លែងស្ងួត​រូប​នេះ បានចាប់ដៃគូរគ្នាជាមួយ លោក ប៉ែន ចំរ៉ុង តារាល្បីខាងធ្វើតួឆ្កួត។

ស្ពតពាណិជ្ជកម្មខ្លីរបស់ខ្សែភាពយន្តរឿងខ្មោច លាយឡំដោយកំប្លែងមួយនេះ ក្រោយពីដាក់ផ្សព្វផ្សាយ នៅ​លើ​ទំព័រសង្គមហ្វេសប៊ុក​ បានទទួលការចុច LIKE ច្រើនពាន់ និង SHARE រាប់ពាន់ដង។ ទស្សនិកជនខ្លះ បាន​សម្ដែង​ការ​អន្ទះ​អន្ទែងរួចហើយ ក្នុងការទៅទស្សនានូវខ្សែភាពយន្តថ្មីមួយនេះ៕

ទស្សនាទាំងអស់គ្នា ថាតើខ្សែភាពយន្ដ«បង្គោលគ្រាក់ សង្កត់វិញ្ញាណ»នេះល្អមើល និងគួរឲ្យ​អស់សំណើច​ប៉ុណ្ណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...