មេធាវី ជិន លីដា គ្រោង​ស៊ើរើ​សាល​ក្រម ព្រោះ​សម្រាល​ទោស​ឲ្យ ឈូក បណ្ឌិត

ប្រតិកម្មទៅនឹងសាលដីកាតុលាការកំពូលកាលបីថ្ងៃទី២៦ ខែធ្នូកន្លងមកនេះ លោកមេធាវី ចាន់ លីដា បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ឡើយ ហើយមានគម្រោងស៊ើរើសំនុំរឿងនេះឡើងវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ភាពអយុត្តិធម៌​នៅ​តែ​កើត​មាន ចំពោះ​កូន​ក្តី​ខ្ញុំ» នេះ​ជា​ការ​ថ្លែង​របស់​លោក​មេធាវី ចាន់ លីដា បន្ទាប់​ពី​សាល​ដីកា​តុលាការ​កំពូល ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ កន្លង​មក ទៅ​លើ​សំនុំ​រឿង​បាញ់​បោះ របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​កម្មការិនី បាន​ចាត់​ទុក​ការ​ដាក់​ទោស​លើ​លោក ឈូក បណ្ឌិត នោះ​មាន​លក្ខណៈ​ស្រាល និង​មាន​សំណង​តិច​តួច​នៅ​ឡើយ។ លោក​នឹង​រង់ចាំ​ការ​ឯកភាព​ពី​កូន​ក្តី ដើម្បី​ប្តឹង​«ស៊ើ​រើ»តាម​នីតិវិធី​ច្បាប់​ឡើង​វិញ បើ​ទោះ​ជា​សាល​ដីកា​របស់​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា​ក៏​ដោយ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ  លោក​មេធាវី​បាន​ពន្យល់​ថា លោក​នឹង​ពិនត្យ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ច្បាប់ ក្នុង​ការ​សើរើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​កម្មការនី​បី​នាក់ នៅ​ខេត្ត​ស្វាយរៀង​នោះ។ តើ​រឿង​ក្តី​នេះ មាន​ល័ក្ខខ័ណ្ឌ​គ្រប់​គ្រាន់ សម្រាប់​ឲ្យ​ធ្វើការ​ស៊ើរើ​ឬ​ទេ? ដូច​ជា តើ​ការ​ដាក់​ក្តី​នោះ មាន​ខុស​នីតិវិធី​អ្វី​ធ្ងន់ធ្ងរ​ឬ​ទេ ឬ​មាន​ភស្តុតាង​ជា​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​ដំណើរការ​រឿង​នេះ មាន​ការ​ប្រែ​ប្រួល​ជា​ដើម។ លោក​មេធាវី​ការពារ​ក្ដី ឲ្យ​កម្មការិនី​ឈ្មោះ ប៊ុន ចិន្តា, នុត សាខន, និង កែវ នា បាន​បញ្ជាក់​ទៀត​ថា នឹង​មិន​អាច​ធ្វើ​បណ្តឹង​ស៊ើរើ​បាន​ទេ ក្នុង​ករណី​ដែល​មិន​បាន​បំពេញ​ល័ក្ខខ័ណ្ឌ នៃ​ការ​ស៊ើរើ​កំណត់​ដោយ​ច្បាប់។

តុលាការកំពូល បានសម្រេច«តំកល់» សាលដីកាសាលាឧទ្ធណ៍ និងសាលក្រមសាលាដំបូងខេត្តស្វាយរៀង ទុកជាបានការ។ សាលដីកានោះ បានផ្ដន្ទាទោសលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ឲ្យជាប់​ពន្ឋនាគារ១៨ខែ រាប់ពីថ្ងៃចាប់ខ្លួនបាន និងពិន័យជាប្រាក់៣៨លានរៀល ក្នុងបទប៉ុនប៉ងសម្លាប់មនុស្ស​មិន​បានសម្រេច កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ប៉ុន្តែមកទល់នឹងពេលនេះ ជនល្មើស ឈូក បណ្ឌិត ដែល​តុលាការប្រកាសឲ្យមានទោសរូបនេះ នៅកំពុងមានសេរីភាព ក្រៅឃុំឃាំងនៅឡើយ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសយោង ពីករណីស៊ើរើសាលក្រមនេះដែរ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ព្រះមហាក្សត្រនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ព្រះអង្គមានព្រះរាជតួនាទី ឲ្យតុលាការកំពូល “សើរើ” រឿងក្ដីឡើងវិញ បន្ទាប់ពីមានបណ្ដឹងតវ៉ា។

លោក ហ៊ុន សែន និយាយថា៖ «អីចឹងទេ បើតុលាការកំពូលកាត់ហើយ គាត់មិនអស់ចិត្ត ចូលដល់ប្ដឹងសារ​ទុក្ខថ្វាយព្រះមហាក្សត្រ។ ហើយព្រះមហាក្សត្របញ្ជាឲ្យកាត់ឡើងវិញ ពិនិត្យឡើងវិញ។ ចៅក្រមនៅតុលាការ​កំពូល ក៏ត្រូវប្រុងប្រយ័ត្នដែរមុនពេលកាត់នោះ ព្រោះពីមុន កាត់ហើយអាងតែសំណុំរឿងហ្នឹងគេបិទផ្លូវតវ៉ា។ ឥលូវនេះអត់ទេ ទាល់តែលើកទី២ បានគេបិទផ្លូវតវ៉ា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...