CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

ជំនួបជាថ្មីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងការពិភាក្សាលើវិសោធនកម្ម នៃ​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត ជ្រើសតាំងអ្នកតំណាសរាស្រ្ត បានជួបនូវភាពប្រទាំងប្រទើសគ្នា លើចំណុចនៃការបង្កើត«ប័ណ្ឌ» សម្រាប់​អ្នក​បោះ​ឆ្នោត​ប្រើ​ប្រាស់ នៅពេលបោះឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៧ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាព«ខ្វែង»​គំនិត​គ្នា រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ លើ​បញ្ហា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​កន្លង​មក​នោះ បិទ​បញ្ចប់​ទៅ ដោយ​មិន​សូវ​ជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​នោះ​ឡើយ។ តាម​ទំនង ដោយ​សារ​តែ​ភាគី​ទាំង​ពីរ«ងើយ»​រៀងៗ​ខ្លួន មុន​នឹង​មក​ផ្តល់​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន​។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន ដោយ​ប្រើ​តែ​«អត្ត​សញ្ញាណ»​មួយ ជៀស​វាង​បញ្ហា​កើត​ឡើង ដូច​មុនៗ​ទៀត។ លោក​បាន​ពន្យល់​ថា «ប័ណ្ណ»​នេះ អាច​ការពារ​បញ្ហា​បាន​ច្រើន ដូច​ជា​បាត់​ឈ្មោះ, ខុស​ឈ្មោះ ឯ​អាជ្ញាធរ​មូលដ្ឋាន ​​ក៏​មិន​ចាំបាច់​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​នឹង​ចិត្ត​នោះ​ដែរ។

លោកបានបន្តថា «ប័ណ្ណថ្មី ដែលបំរើឲ្យការងារបោះឆ្នោតនេះ ត្រូវបានបញ្ចូលទិន្នន័យមួយចំនូន ដូចជាមាន​ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងកំណើត, អាស័យដ្ឋានបច្ចុប្បន្ន មានស្នាមផ្តិតមេដៃ, មានដាក់រូបថត និង​កំណត់លេខកូដអ្នកបោះឆ្នោតម្នាក់ៗ។ (…) ប័ណ្ណថ្មីនេះ ងាយស្រួលក្នុងការទប់ស្កាត់ មិនឲ្យមានការ​លួចបន្លំ​បញ្ជីអ្នកបោះឆ្នោត ឬមិនមានភាពមិនប្រក្រតីណាមួយ ដូចបញ្ជីមុនៗ។»

ឯលោក ប៊ិន ឈិន ប្រធានក្រុនការងារគណបក្សប្រជាជនកម្ពុជា លោកឡើងថា ទោះជាមាន«ប័ណ្ណ»នោះ វានៅតែមានបញ្ហាដូចគ្នាដដែល។ ឯដំណោះស្រាយចុងក្រោយ ក៏នៅតែរកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់​អត្តសញ្ញាណឲ្យអ្នកបោះឆ្នោតដដែល។

លោកបានពន្យល់ទៀតថា ក្រុមការងារលោកមិនចង់ឲ្យមាន«អត្តសញ្ញាណប័ណ្ណ»ផង និង«ប័ណ្ណបោះឆ្នោត»​ផងនោះ​ទេ ព្រោះនាំវែងឆ្ងាយ។ លោកបញ្ជាក់ថា មានតែត្រឹមអត្តសញ្ញាណប័ណ្ណនោះ វាគ្រប់គ្រាន់ដើម្បីទៅ​បោះឆ្នោតហើយ។ តំណាងខាងគណបក្សកាន់អំណាច បានបញ្ជាក់ថា៖ «ខាងគណបក្សសង្គ្រោះជាតិ ចង់ធ្វើ​ប័ណ្ណបោះឆ្នោតមួយទៀត ដូចសម័យអ៊ុនតាក់។ អីចឹងប័ណ្ណបោះឆ្នោតនេះ ស្រង់ទិន្នន័យពីអត្តសញ្ញាណប័ណ្ណ វាអាចខុសតិចតួច។ (…) ដល់ពេលទៅពិនិត្យឃើញខុស អត់បានបោះឆ្នោតទៀតហើយ។ អីចឹងបានគណបក្ស​ប្រជាជន ចង់យកតែអត្តសញ្ញាណប័ណ្ណហ្នឹង។»

ដោយសារតែជំនួបលើកនេះ មិនសូវមានលទ្ធផល សេចក្តីព្រាងច្បាប់បោះឆ្នោត នឹងបន្តលើកទៅពិភាក្សា នា​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ។ បន្ទាប់មក ក្រុមការងារទាំងពីរ នឹងធ្វើសិក្ខាសាលាមួយ ផ្សព្វផ្សាយពី​សេចក្តី​ព្រាងច្បាប់នេះ ក្រោយការចរចាត្រូវបញ្ចប់រួចរាល់។

សូមទស្សនាកិច្ចសម្ភាសតំណាងក្រុមទាំងពីរជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

(វីដេអូមកដល់ក្នុងពេលបន្តិចទៀត)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...