អេនជឺលីណា ជូលី ប្ដឹង​សុំ​លែង​លះ​ពី ប្រ៊េដ ភីត

បើតាមគេហទំព័រ «TMZ» ដែលជំនាញខាង​ដំណឹង​របស់តារា និងជន​ល្បីៗ​ក្នុងលោក បានទម្លាយឲ្យដឹង ថា​គូស្វាមី​​ភរិយា​ទាំង​ពីរ​នាក់ នឹងត្រូវ​លែងលះ​គ្នា។ មូលហេតុ ដែលឈាន​ទៅដល់​​ដំណាក់កាល​​ចុងក្រោយ​នេះ ទំនងជា​បណ្ដាល​​មក​​ពីចរិត​​ឆាប់​ក្រេវ​ក្រោក របស់ ប្រ៊េដ ភីត (Brad Pitt) ដែលរង​ឥទ្ធិពល ពីសុរា និងថ្នាំញៀន។
អេនជឺលីណា ជូលី ប្ដឹង​សុំ​លែង​លះ​ពី ប្រ៊េដ ភីត
តារាភាពយន្ដ ប្រេដ ភីត និងអង់ជឺលីណា ជូលី។ (រូបថត រ៉យទ័រ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 20, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងផ្ទុះឡើង បានកន្ត្រាក់អារម្មណ៍ អស់ទាំងពិភពលោក ជាពិសេស​ពិភពភាពយន្ដ។ គូស្វាមីភរិយាតារា ប្រ៊េដ-​អេនជឺលីណា (Brangelina) ដែលល្បីល្បាញជាងគេ នៅក្នុងពេលនេះ បានឈានទៅ​ដល់​​ដំណាក់​​កាល​ចុង​​បញ្ចប់​​ហើយ។

គឺកំពូលតារាភាពយន្ដ នាង អេនជឺលីណា ជូលី (Angelina Jolie) ជាអ្នកប្ដឹងទាមទារ រកការលែងលះនេះ ពី​ស្វាមី​របស់នាង គឺលោក ប្រ៊េដ ភីត (Brad Pitt) បន្ទាប់ពីរៀបការបាន២ឆ្នាំ និងបានរួមរស់ជាមួយគ្នា តាំងពី​១២ឆ្នាំ​មកនោះ។ នេះបើតាមការទម្លាយឲ្យដឹង របស់គេហទំព័រ «TMZ» របស់អាមេរិក ដែលមាន​ជំនាញ​ខាង​ព័ត៌មាន ឬដំណឹងបែកធ្លាយរបស់តារា និងជនល្បីៗក្នុងលោក ជាពិសេសដំណឹងដំបូងគេ ទាក់ទងនឹង​មរណភាព របស់​ស្ដេចចម្រៀង ម៉ៃឃើល ចាក់សុន (Michael Jackson)។

បើតាមប្រភពរបស់គេហទំព័រនេះ បានអះអាងថា នាង អេនជឺលីណា ជូលី ដែលមានអាយុ៤១ឆ្នាំ បាន​ទាមទារ​ថែរក្សាកូនទាំង៦នាក់ ហើយស្នើចៅក្រម​ផ្ដល់ការអនុញ្ញាត ទៅឲ្យ ប្រ៊េដ ភីត អាចមកមើលកូនទាំងនេះ ម្ដង​ម្កាល​បាន។ ប៉ុន្តែនាង ជូលី មិនបានទាមទារឲ្យ ប្រ៊េដ ភីត ចេញប្រាក់​ចិញ្ចឹមកូននោះឡើយ។

បើតាមពាក្យបណ្ដឹង ដែលគេហទំព័រយកមកបញ្ជាក់ លើការលែងលះនេះ បានឲ្យដឹងថា នាង អេនជឺលីណា ជូលី បានដាក់កាលវេលា នៃការលែងលះនេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ គេហទំព័របាន​សរសេរ​ទៀត​ថា៖ «នាង ជូលី មិនចង់ឲ្យ ប្រ៊េដ ភីត មានចំណែក ក្នុងការថែរក្សាកូនដោយផ្ទាល់ តែគ្រាន់តែផ្ដល់​សិទ្ធិ​ថែរក្សា​កូន សម្រាប់ ប្រ៊េដ ភីត ជាឪពុក ដូចមានចែងក្នុងច្បាប់ប៉ុណ្ណោះ»។ កក្តាដែលជំរុញឲ្យ ជូនលី ឈានទៅ​ចាក​ចេញ​ពី ប្រ៊េដ ភីត គឺដោយសារតារាភាពយន្ដប្រុស អាយុ៥២ឆ្នាំរូបនេះ មានបញ្ហាទាក់ទង នឹង​ការ​«អប់រំ»​កូន។

ប្រ៊េដ ភីត មិនបានលង់ស្នេហ៍ ជាមួយស្ត្រីណាផ្សេងទេ ដែលផ្ទុយស្រឡះទាំងស្រុង ពីពាក្យចចាមអារាម ដែល​សារព័ត៌មានជាច្រើន បានចេញផ្សាយ​ក្នុងពេលកន្លងមក។ បើតាមប្រភពព័ត៌មាន របស់គេហទំព័រដដែល បាន​អះអាង​ថា តារា​ភាពយន្ដប្រុស ទំនងជាសេពជាប្រចាំ នូវថ្នាំញៀន និងសុរា ហើយមានចរិតឆាប់ខឹង ដែល​ធ្វើ​ឲ្យ​នាង អេនជឺលីណា យល់ថាវាជាគ្រោះថ្នាក់ សម្រាប់កូន។

កំពូលតារាភាពយន្ដ​អាមេរិកាំង​ទាំងពីរនាក់ បានជួបចាប់ចិត្តបេតីគ្នាដំបូង នៅពេលដែល​បាន​សំដែង​រឿង «Mr. & Mrs Smith» រួមគ្នា។ រឿងនេះ ចេញបញ្ចាំង នៅក្នុងឆ្នាំ២០០៥។ នៅអំឡុងពេលថតរឿងនេះ តារា ប្រ៊េដ ភីត បានធ្វើការលែងលះ ពីអតីតភរិយាមុនរបស់ខ្លួន គឺនាង ជើនីហ្វើរ អានីស្ដុន (Jennifer Aniston) ដែល​បាន​រៀបការ​ជា​មួយ​គ្នា នៅ​ឆ្នាំ​២០០០។ បន្ទាប់មក ប្រ៊េដ ភីត បានចេញមករួមរស់ ជាមួយនាង អេនជឺលីណា ជូលី និង​មាន​កូន​ជាមួយ​គ្នា​៦នាក់៖ បីនាក់​ជាកូនបង្កើត និងបីនាក់​ទៀត ជាកូនចិញ្ចឹម។ ពីក្នុង​ចំណោម​កូន​ចិញ្ចឹម​ទាំង​នោះ មាន​ម្នាក់​ជាជនជាតិខ្មែរ​ឈ្មោះ ម៉ាដុក។

កំពូលតារាហូលីវូដ ប្រ៊េដ-អេនជឺលីណា បានសម្រេចចិត្តរៀបការ នៅឆ្នាំ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...