យក​កូន​ឲ្យ​ដើរ​តួ​ក្នុង​ឈុត​ឆាក កាត់​ត​ដូច​ភាពយន្ដ​មែន​ទែន (vdo)

លោក ដានីញ៉ែល ហាស្សីម៉ូតូ (Daniel Hashimoto) អ្នកជំនាញខាងអេហ្វេពិសេសៗ (specials effets) ប្រចាំឲ្យ​ផលិតកម្ម ឌ្រីមវើក (DreamWorks) របស់ហូលីវូដ បានបង្ហាញស្នាដៃរបស់លោក នៅក្នុងវីដេអូខ្លីជាច្រើន បង្ហោះ​ផ្សាយតាមយូធូប (Youtube) ដោយលោកបានធ្វើវីដេអូទាំងនេះ ជាមួយនឹងឈុតឆាករៀងរាល់ថ្ងៃរបស់កូនរបស់​លោក។ សូមទស្សនាវីដេអូទាំងនោះ ជាមួយនឹងការពន្យល់ខ្លីៗដូចខាងក្រោម។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: April 20, 2014
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈុតឆាកអេហ្វេ - បន្ទាប់ពីលោកបានធ្វើឲ្យគេនិយាយពីលោក កាលពីខែមីនាកន្លងមកនោះ អ្នកជំនាញខាង​ដាក់​រូបភាពពិសេសៗ របស់ផលិតកម្ម ឌ្រីមវើក ដ៏ល្បីល្បាញរបស់ហូលីវូដ បានបង្ហាញវីដេអូរបស់លោកមកជាថ្មី ជាមួយ​នឹងឈុតឆាក ដែលដាក់ឈ្មោះថា «ឈុតសម្ដែងរបស់កុមារ (Action Movie Kid)»។

វីដេអូខាងក្រោមនេះ ត្រូវបានបង្ហោះនៅថ្ងៃទី១៩ ខែមេសា ដោយយកឈុតឆាកមួយ នៃការចាកចេញទៅរៀន​របស់​កូនរបសលោក ... តែផ្ទុយទៅវិញ បន្ទាប់ពីបានបើកទ្វាចេញទៅ កូនរបស់លោកបែរជាហោះទៅក្នុង​លំហរទទេរ​មួយ​ទៅវិញ។

ចំណែកឯវីដេអូនេះ លោក ដានីញ៉ែល ហាស្សីម៉ូតូ បានធ្វើឲ្យកូនរបស់លោក ក្លាយទៅជាកំពូលមនុស្សដ៏អស្ចារ្យ៖

ប៉ុន្តែគឺវីដេអូនេះហើយ ដែលបានធ្វើឲ្យគេស្គាល់លោកខ្លាំង ជាមួយនឹងគំនិតបង្កើតថ្មីនៃ «ឈុតសម្ដែងរបស់កុមារ (Action Movie Kid)»៖

បន្ទាប់ពីផ្សាយវីដេអូខ្លីៗ ដូចខាងលើនេះរួច លោកបានយកវាមកដាក់បញ្ចូលគ្នាទាំងអស់ ឲ្យទៅជាឈុតឆាកមួយ​យ៉ាងរំជួលចិត្ត។ សូមទស្សនាឈុតឆាកនេះ ដោយសង្ឃឹមថាឈុតឆាកថ្មី នឹងត្រូវលោកដាក់ផ្សាយក្នុងពេល​ក្រោយៗ​ទៀត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...