យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​មួយ​ទៀត ត្រូវ​បង្ខំ​ឲ្យ​មក​ចុះ​ចត​វិញ​ជា​បន្ទាន់

បន្ទាប់ពីហោះឡើងបានបន្តិច យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ បានវិលត្រឡប់ក្រោយ​វិញ ដើម្បីធ្វើការចុះចតជាបន្ទាន់ នៅយប់ថ្ងៃអាទិត្យទី២០ ខែមេសានេះ។ ប្រសិនជាហេតុការណ៍នេះ មិនបានបង្កជា​គ្រោះថ្នាក់ធ្ងន់ធ្ងរ តែវាបានបំផុសឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ ខណៈពេលដែលបញ្ហាយន្ដហោះប៊ូអីង បាត់ខ្លួន នៅមិនទាន់ដោះស្រាយ​រួចហើយនៅឡើយនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីហោះឡើងបានបន្តិច យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ បានវិលត្រឡប់ក្រោយ​វិញ ដើម្បីធ្វើការចុះចតជាបន្ទាន់ នៅយប់ថ្ងៃអាទិត្យទី២០ ខែមេសានេះ។ ប្រសិនជាហេតុការណ៍នេះ មិនបានបង្កជា​គ្រោះថ្នាក់ធ្ងន់ធ្ងរ តែវាបានបំផុសឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ ខណៈពេលដែលបញ្ហាយន្ដហោះប៊ូអីង បាត់ខ្លួន នៅមិនទាន់ដោះស្រាយ​រួចហើយនៅឡើយនោះ។


យន្ដហោះប៊ូអីង ៧៣៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ នៅយប់ថ្ងៃទី២០ ខែមេសា។ (រូបថត AFP/GETTY IMAGES)

បញ្ហាយន្ដហោះ - មើលទៅក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ាឡេស៊ី មិនសូវជាមានសំណាងប៉ុន្មានទេ ក្នុង​រយៈពេលចុងក្រោយនេះ។ បន្ទាប់ពីយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនាកន្លងទៅថ្មីៗ នៅ​យប់ថ្ងៃអាទិត្យទី២០ ខែមេសានេះ យន្ដហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុននេះដដែល បានស្គាល់នូវ«បញ្ហា​បច្ចេកទេស» ជំរុញឲ្យអ្នកបើកបរ ត្រូវបង្ខំចិត្តបញ្ជាយន្ដហោះឲ្យវិលត្រឡប់​ក្រោយ មកចុះចតនៅព្រលានយន្ដហោះ​អន្តរជាតិ នៃ​រដ្ឋធានីកូឡាឡំពួរវិញ។

យន្ដហោះប្រភេទប៊ូអីង ៧៣៧-៨០០ ដែលភ្ជាប់ជើងហោះហើរលេខ MH192 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់​ទីក្រុង​បឹងហ្គាល័រ នៃប្រទេសឥណ្ឌា មានផ្ទុកមនុស្ស១៦៦នាក់ទៅជាមួយ។ ប៉ុន្តែផ្នែកមួយ ពីក្នុងចំណោមកង់​ជាច្រើន​របស់​យន្ដហោះ មានដំណើរការមិនស្រួលនៅពេលយន្ដហោះបង្ហើបខ្លួន ហើយបានបង្ខំឲ្យយន្ដហោះត្រូវតែចុះចត​វិញ​ភ្លាម។

ចុះចតដោយសុវត្ថិភាព ...អរគុណព្រះជាម្ចាស់ !

បើតាមលោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី បានសរសេរនៅទំព័រទ្វីធើររបស់លោក ឲ្យដឹងថា កង់មួយរបស់យន្ដហោះ បានបែកនៅពេលយន្ដហោះ​ហើបជើង​ហោះពីដី។ រីឯក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯងវិញ ក៏បានថ្លែងតាមទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា ការត្រឡប់មក​ចុះចតបន្ទាន់ នៅព្រលានយន្ដហោះកូឡាឡំពួរវិញ បានធ្វើទៅដោយគ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែក្រុមហ៊ុននេះ មិន​បានបញ្ជាក់លំអិតពីបញ្ហាដែលយន្ដហោះ បានជួបនោះឡើយ។

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានបន្តទៀតថា «វាបានចុះចតដោយសុវត្ថិភាព ...អរគុណព្រះជាម្ចាស់ !» ប៉ុន្តែ​ព្រះជាម្ចាស់ មិនបានជួយសង្គ្រោះរូបភាពដ៏គួរឲ្យព្រួយបារម្ភ របស់ក្រុមហ៊ុនអាកាសចរណ៍នេះទេ។ ជាមួយនឹង​ហេតុការណ៍​យន្ដហោះបាត់ខ្លួន បូករួមនឹងបញ្ហាចុះចតយ៉ាងបន្ទាន់បែបនេះ វាធ្វើឲ្យអ្នកដំណើរមានអារម្មណ៍​កាន់​តែភ័យខ្លាចខ្លាំងឡើង នៅពេលដែលពួកគេចង់ធ្វើដំណើរជាមួយក្រុមហ៊ុន៕

----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...