មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខ​សាលា​រាជធានី​ភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយ​ក្រុម​សន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខ​សាលា​រាជធានី​ភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយ​ក្រុម​សន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បន្ទាប់ពីក្រុមនគរបាលជាតិ ដែលសហការជាមួយក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រលយពាក្យថា​លោកស្រី មួរ សុខហួរ មិនមែនជាតំណាងរាស្រ្តមក ភ្លាមៗនោះក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានចាប់សែង​លោកស្រីមួរ សុខហួរ ទាំងទទឹងទទែងពីក្នុងបរិវេណ ទីលានប្រជាធិបតេយ្យ ទៅដាក់លើចញ្ចើមផ្លូវក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដោយមានកម្លាំង សមត្ថកិច្ចអមសងខាង។

ក្រោយមកសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ និងក្រុមអ្នកសារព័ត៌មាន ត្រូវបានក្រុមសន្តិសុខសាលារាជធានី​ភ្នំពេញស្រែកគំហ៊កដាក់ និងរុញច្រានបង្ខំឲ្យចេញពីផ្លូវក្បែរទីលានប្រជាធិបតេយ្យនោះដូចគ្នាដែរ។ ក្នុងហេតុការណ៍​ប្រទាញប្រទង់នោះ យ៉ាងហោចណាស់មានមនុស្ស៣នាក់ដែលគេដឹងថា ជាអ្នកថតរូប និងជាជំនួយការរបស់​លោកស្រី មួរ សុខហួរ ត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញ វាយឲ្យរងរបួសក្បាល។

តាំងពីដើមខែមេសា មកលោកស្រី មួរ សុខហួរ បានធ្វើដំណើរជាច្រើនដង ទៅកាន់ទីលានប្រជាធិបតេយ្យ រៀង​រាល់​ម៉ោងប្រមាណជា៨ព្រឹក ក្នុងបំណងអានច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី និងអប់រំដល់កងកម្លាំង​សមត្ថកិច្ច​ដែលបិទទីលានប្រជាធិបតេយ្យ មិនឲ្យពលរដ្ឋប្រមូលផ្តុំនៅទីនោះ។ តែរាល់គ្រប់សកម្មភាពបេក្ខជន​ជាប់ឆ្នោតរបស់​គណបក្សជំទាស់នេះ តែងត្រូវបានកម្លាំងសមត្ថកិច្ច យាយី និងបង្ខំឲ្យចាកចេញពីទីលានប្រជាធិបតេយ្យ ជាបន្ត​បន្ទាប់។

ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងរង់ចាំការបញ្ចប់ការស៊ើបអង្កេតករណី​អំពើហិង្សាដ៏បង្ហូរ​ឈាម នៅផ្លូវវេងស្រេងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ និងសាលា​រាជធានីភ្នំពេញដែលជាសេនាធិការ បានប្រកាសបិទទីលានប្រជាធិបតេយ្យ និងហាមឃាត់មិនឲ្យមានការប្រមូលផ្តុំ​មនុស្ស ចាប់ពីចំនួន១០នាក់ឡើងទៅ តាំងពីដើមខែមករា ឆ្នាំ២០១៤ ដោយគ្នានការកំណត់ឲ្យបើកវិញ។

ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាខាងលើ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ចាត់ទុកថាជាហេតុផលនយោបាយ ច្រើនជាងហេតុផលច្បាប់ និងការរក្សាសន្តិសុខសង្គម។ លោក អ៊ូ វីរៈ ពន្យល់ថា៖ «កម្ពុជាយើងឥឡូវនេះ អត់មានចលាចលទេ ហើយសភាក៏មិនដែលប្រកាសចលាចលដែរ។ ហើយ​ក៏​អត់មានច្បាប់ណា ប្រកាសឲ្យបិទទីលានប្រជាធិបតេយ្យដែរ។ រដ្ឋាភិបាលកំពុងបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស​កម្ពុជាយើង។ នេះការបំភិតបំភ័យដល់ អ្នកហ៊ានរិះគន់៕»


ជំនួយការរបស់លោកស្រីមួរ សុខហួរ ត្រូវបានវាយឲ្យរបួស ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...