កម្ពុជា៖ បក្ស​ទាំង​ពីរ​ចង់​ចរចា​ដូច​គ្នា តែ​លក្ខខណ្ឌ​ខុស​គ្នា

រហូតមកដល់ពេលនេះគ្នានសញ្ញាអ្វីល្អ ដែលអាចនាំឲ្យវិបត្តិនយោបាយកម្ពុជា ត្រូវបិទបញ្ចប់ដោយងាយ​ស្រួល​នោះ​ទេ បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរ​ចង់ឲ្យមានការចរចា​នយោបាយក៏ដោយ។ «គ្មានសញ្ញាល្អ» ព្រោះទន្ទឹមនឹងការចង់ឲ្យមានការចរចា គណបក្សទាំងពីរក៏​បានបង្ហើប​ឲ្យ​ដឹងអំពីលក្ខខណ្ឌចរចារួចជាស្រេច ហើយលក្ខខណ្ឌដែលគណបក្សទាំងពីរបានលើកឡើងនោះ ត្រូវបានគេ​មើល​ឃើញថា មានភាពខុសគ្នាដាច់ស្រឡះ ដែលទំនងជាពិបាកក្នុងការធ្វើឲ្យមានការឯកភាពគ្នា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះគ្មានសញ្ញាអ្វីល្អ ដែលអាចនាំឲ្យវិបត្តិនយោបាយកម្ពុជា ត្រូវបិទបញ្ចប់ដោយងាយ​ស្រួល​នោះ​ទេ បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរ​ចង់ឲ្យមានការចរចា​នយោបាយក៏ដោយ។ «គ្មានសញ្ញាល្អ» ព្រោះទន្ទឹមនឹងការចង់ឲ្យមានការចរចា គណបក្សទាំងពីរក៏​បានបង្ហើប​ឲ្យ​ដឹងអំពីលក្ខខណ្ឌចរចារួចជាស្រេច ហើយលក្ខខណ្ឌដែលគណបក្សទាំងពីរបានលើកឡើងនោះ ត្រូវបានគេ​មើល​ឃើញថា មានភាពខុសគ្នាដាច់ស្រឡះ ដែលទំនងជាពិបាកក្នុងការធ្វើឲ្យមានការឯកភាពគ្នា។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ជាថ្មីម្តងទៀត លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងវេទិកាអ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី យប់ថ្ងៃទី០៧ ខែមករា ២០១៤ បានលើកឡើងថា គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរ​ដដែល នោះគឺការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅ និងទាមទារ​ឲ្យមានការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «ការបោះឆ្នោតកន្លងទៅមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ទទួលយក​មិន​បាន អញ្ចឹងយើងត្រូវបោះឆ្នោតឡើងវិញនៅអាណត្តិទី៥នេះ ដោយមិនបាច់ចាំដល់ចប់អាណត្តិទេ ពេលនឹង​យើង​អាចជជែកគ្នាបាន(...)។ កែទម្រង់(គ.ជ.ប) កំណត់ពេលបោះឆ្នោតឡើងវិញ សន្យាគ្នាឲ្យហើយ ចំពោះមុខអង្គទូត ចំពោះមុខប្រជាពលរដ្ឋ ចំពោះព្រះភ័គ្រ ព្រះមហាក្សត្រ ស្រេចបាច់ហើយ អាហ្នឹងយើងធ្វើអ្វីក៏បានឲ្យតែ​ប្រជា​ពលរដ្ឋ​ពេញចិត្ត គឺការបោះឆ្នោតឡើងវិញ។»

តាមរយៈការលើកឡើងរបស់លោក កឹម សុខា ត្រូវបានគេមើលឃើញថា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា នៅតែមានចំណុចខ្វែងគំនិតគ្នានៅឡើយ ព្រោះលោក ហេង សំរិន ជាថ្នាក់ដឹកនាំកំពូល​របស់​គណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭកខួប ទី៣៥ នៃទិវាជ័យជម្នះ ៧មករា បើទោះជាបានឯកភាពឲ្យមានចរចា និងការកែទម្រង់(គ.ជ.ប) តែបានអះអាងថា គេមិនអាចបដិសេធលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ បានទេ ហើយការបង្កើត រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន គឺស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា។

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនរូបនេះ បន្តថា រដ្ឋសភា និងរាជរដ្ឋាភិបាល កំពុងបំពេញការងារបម្រើប្រជាជន ប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជនជាម្ចាស់ឆ្នោត ហើយថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក ក៏បាន អបអរសាទរដល់ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា។ លោក ហេង សំរិន លើក​ឡើង​ថាការតវ៉ារបស់បក្សសង្រ្គោះជាតិដែលជំទាស់នឹងលទ្ធផលបោះឆ្នោត គឺ ជាដំណើរការផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...