ជន​បរទេស​ជាង​២០០​នាក់ ត្រូវ​បាន​បណ្តេញ​ពី​កម្ពុជា

ជនបរទេសចំនួនជាង២០០នាក់ ដែលភាគច្រើន ជាជនជាតិវៀតណាម ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង បណ្តេញចេញពីប្រទេសកម្ពុជា ដោយសារតែពួកគេ បានឆ្លងដែនមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 06, 2015
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀង បានបណ្ដេញជនបរទេស ចំនួន​ជាង២០០នាក់ ទៅប្រទេសកំណើតវិញ ក្រោមហេតុផលថា ជនបរទេសទាំងនោះ បានឆ្លងដែនខុសច្បាប់ ចំនួន​១០​លើក នា​អំឡុងឆ្នាំ២០១៤ មកដល់ខែមីនា ដើមឆ្នាំ២០១៥។

របាយការណ៍ដដែលនេះបាន បានបន្តថា អាជ្ញាធរបានបញ្ជូនជនបរទេស សរុបទាំងអស់ ចំនួន២៤២នាក់ ឲ្យត្រលប់ទៅ​ប្រទេសកំណើតវិញ។ របាយការណ៍បានបញ្ជាក់ថា ជនបរទេស ដែលបានឆ្លងដែន ដោយខុសច្បាប់មកប្រទេស​កម្ពុជា​នោះ ភាគច្រើន គឺជនជាតិវៀតណាម ចំនួន២០៧នាក់ តួគី២១នាក់ និង អ៊ុយហ្គ័រ១៤នាក់។

ការលើកឡើង ក្នុងរបាយការណ៍ របស់អាជ្ញាធរនេះ មិនមានប្រភពឯករាជ្យណាផ្សេង អាចមកបញ្ជាក់បាននៅឡើយ។

បើតាមស្នងការនគរបាលខេត្តស្វាយរៀង លោកកឹង ឃន ដែលបានប្រាប់សារព័ត៌មាននគរបាលជាតិ បានបញ្ជាក់ថា បទ​ល្មើសឆ្លងដែនខុសច្បាប់ ក្នុងខេត្តស្វាយរៀង បានកើតឡើង តាមច្រករបៀងមួយចំនួន នៃខ្សែបន្ទាត់ព្រំដែន ដែលមានព្រំ​ប្រទល់ ជាប់ជាមួយប្រទេសវៀតណាម ។ លោកបន្តថា ជនបរទេសមួយចំនួន ដែលឆ្លងចូលមកកម្ពុជា ពួកគេតែងតែ​ធ្វើ​ឡើង តាម​ច្រក​របៀងប៉ែកខាងជើង និងខាងត្បូង ច្រកទ្វារអន្តរជាតិបាវិត ។

យ៉ាងណាម៉ិញ ស្នងការនគរបាលខេត្តស្វាយរៀងរូបនេះ បានអះអាងថា សមត្ថកិច្ចបានចាត់វិធានការ រួចរាល់ក្នុងការបង្ការ និងទប់ស្កាត់ ចំពោះជនបរទេស ដែលឆ្លងដែនខុសច្បាប់ និងបញ្ចួនឲ្យវិលត្រលប់ទៅវិញភ្លាមៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...