«ហេតុអ្វី​បាន​ជា​ភ្លើង​ឆេះ​ផ្សា​រដើម​គ លោក​អភិបាល​រាជធានី?»

ចម្ងល់អាជីវករផ្សារដើមគ បានកើតឡើងយ៉ាងខ្លាំង ចំពោះការថ្លែង របស់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅ​មុខ​អាជីវករ ប្រមាណជាង៥០នាក់ នៅផ្សារដើមគរ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ទាក់​ទង​នឹង​«ភ្លើង​ឆេះ ផ្សារ​ដើម​គ»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: August 01, 2015
  • ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងជំនួបដោយផ្ទាល់ ដល់ផ្សារត្រី និងផ្សារបន្លែ របស់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់​អាជីវករទាំងអស់ នូវសំនូរ និងចំណោទជាច្រើន ពាក់ព័ន្ធនឹងបំណង ចង់អភិវឌ្ឍន៍ផ្សារដើមគរនេះ ឲ្យទៅ​ជា​ផ្សារ​មួយ ដែលមានលក្ខណៈទំនើប និងមានបរិស្ថានល្អ។

ក្នុងចំណោមចំណោទសួរ ដោយលោកអភិបាលរាជធានី ទៅកាន់ក្រុមអាជីវករ មានសំនួរមួយ ត្រូវបានលោក សុជាតិវង្ស សួរថា៖ «បើសិនជាផ្សារនេះ ត្រូវភ្លើងឆេះ តើអាជីវករទាំងអស់ រត់ទៅតាមផ្លូវណា?» សំនួរនេះ ត្រូវ​បានក្រុមអាជីវករជាច្រើន ចាប់ចំណុចបាន និងបានលើកជាសំនួរ ត្រឡប់មកវិញ។ អាជីវករម្នាក់ ក្នុង​ចំណោម​អាជីវករទាំងនោះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ការលើកឡើង របស់លោកអភិបាលនេះ មាន​លក្ខណៈជាការ«គម្រាមកំហែង»។

អាជីវករអាយុ៣៥ ឆ្នាំ អ្នកស្រី ចាន់ ធូ បានលើកឡើង ជាចំណោទវិញថា៖ «អាជីវកររស់នៅ និងរកស៊ីជាង២០ ៣០ ឆ្នាំមកហើយ មិនដែលមានអគ្គិភ័យកើតឡើងទេ។» តែផ្ទុយទៅវិញ ការថ្លែងរបស់អភិបាលរាជធានី ដូចជា​មានបំណង ចង់ឲ្យកើតមាន នូវភាព«ចៃដន្យមួយ» ដូចអ្វីដែលបានលើកឡើង។ អ្នកស្រីបានថ្លែងឡើងថា ដូច្នេះ​អាភាពចៃដន្យនេះ ជារឿងសំខាន់ងំផុតសម្រាប់ក្រុមអាជីវករ ចាប់ពីពេលនេះតទៅ។

អ្នកស្រីបានធ្វើការរំលឹកថា កន្លងមក កន្លែងណាដែលមានការអភិវឌ្ឍន៍ កន្លែងនោះ តែងតែមានទឹកភ្នែក​ប្រជា​ពលរដ្ឋ។ អ្នកស្រី ចាន់ ធូ បានបញ្ជាក់ថា៖ «ទីណាមានកន្លែងអភិវឌ្ឍន៍ ទីនោះមានការតវ៉ារបស់ប្រជាពលរដ្ឋ ឬ​អាជីវករ តែងតែមានឧប្បទ្វហេតុកើតឡើង ដូចជាមាន "អគ្គីសភ័យ"ឆេះជាដើម។ (...) នេះជាភាពរសើប​មួយ... ដែល២០-៣០ ឆ្នាំកន្លងមកហើយ មិនដែលមានរឿងនេះ កើតឡើងឡើយ។ អភិបាលក្រុង ដែលមាន​ប្រសាសន៍​បែប​ហ្នឹង ជាចំណុចមួយ ដែលកំពុងចាក់ចំបេះដូងអាជីវករ ឲ្យមានការចង់ដឹង ចង់លឺ ចង់បាន​ចម្លើយ​មួយ​ពិត​ប្រាកដ។»

» សូមស្តាប់ការបកស្រាយ របស់អ្នកស្រីអាជីវករ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...