ប្រទះឃើញយុវជនម្នាក់ស្លាប់ នៅលើផ្លូវវេងស្រេង សង្ស័យខ្យល់គ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 25, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាកសពយុវជន កំសត់ ត្រូវបានអ្នកដំណើរប្រទះឃើញ នៅវេលាម៉ោង ប្រមាណជា ៤ និង៣០នាទី ល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំនុចទល់មុខ អង្កការមួយ ឈ្មោះ«ព្រះយេសូ៑គ្រឹស្ត» តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យុវជនដែលដេកស្លាប់ ត្រូវបានគេស្គាល់ថា ឈ្មោះ ផា រដ្ឋា អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មិនមានមុខរបរពិតប្រាកដ។
តាមប្រភពព័ត៌មាន ពីអ្នករត់ម៉ូតូឌុប នៅកន្លែងកើតហេតុ បានអោយដឹងថា គេឃើញយុវជនឈ្មោះ ផា រដ្ឋា នេះ មកអង្គុយមុខកន្លែងកើតហេតុ តាំងពីម៉ោង១ រសៀលមកម្លេះ ប៉ុន្តែគេមិនបានដឹងថា យុវជននោះ មកពីទីណានោះទេ។ អ្នកឃើញហេតុការណ៍ បានបញ្ជាក់ទៀតថា រហូតដល់ម៉ោង ៤ និង៣០នាទីល្ងាច ទើបភ្ញាក់ផ្អើលថា យុវជនខាងលើស្លាប់ បណ្តាលឲ្យអោយប្រជាពលរដ្ផ ធ្វើដំណើរតាមផ្លូវវេងស្រេង មានការភ្ញាក់ផ្អើល ឈប់មើលគ្រប់ៗគ្នា ទាំងក្តីអាណិតអាសូរ។
តាមសំដីបញ្ជាក់ របស់សមត្ថកិច្ចប៉ុស្ថិ៍ស្ទឹងមានជ័យ បានប្រាប់ឲ្យដឹងថា យុវជនខាងលើទំនងជាខ្យល់ គ ស្លាប់ម្នាក់ឯងគ្មានអ្នកដឹង រហូតដល់ស្លាប់បាត់បង់ជីវិត ទើបមានគេឃើញ។ មន្រ្តីដដែលបានបន្តទៀតថា ក្រោយពីធ្វើកោសល្យវិច័យរួច សាកសពត្រូវបានបញ្ជូន ទៅតម្កល់ទុក ជាបណ្តោះអាសន្ននៅវត្ត សំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រោះមិនទាន់មានសាច់ញាតិ មកទទួលទៅធ្វើបុណ្យ៕