មាន​រថយន្ដ​ទំនើប​បើក តែ​ទំនើង​មិន​ឈប់​ស្ដុប បុក​គេ​ឯង​របួស​ធ្ងន់

ករណីគ្រោះថ្នាក់ចររាចរណ៍ ដ៏គូរឲ្យរន្ធត់មួយ បានកើតឡើងនៅលើផ្លួវព្រះមុន្នីវង្ស ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក ដោយសារឡានបង្ក មិនឈប់ ពេលដល់ភ្លើងស្តុប ហើយក៏បានបុករះ អ្នក​នៅ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការគោរពច្បាប់ ទម្លាប់មួយដ៏ប្រពៃ នៅពេលម៉ូតូឬឡាន ឈប់នៅត្រង់ស្តុប នៅពេលដល់ភ្លើង​ពណ៍​ក្រហម​នោះ តែអ្វីដែលចម្លែក គឺឡាន ឬម៉ូតូទាំងនោះ នៅតែបន្តទៅមុខ ដោយមិនបានគោរពស្តុប និងភ្លើងសញ្ញា​ចរាចរណ៍ ដែលជាច្បាប់ចររាចរណ៍ផ្លូវគោកទាំងនោះ។ ទាក់ទងនឹងករណីនេះ បុរសម្នាក់បានទទួលគ្រោះ​ថ្នាក់ ដោយសារតែខ្លូនឈប់តាមស្តុប តែអ្នកខាងក្រោយមិនឈប់ និងបានបុកលោកពីក្រោយ យ៉ាងពេញទំហឹង បណ្តាល​ឲ្យបុរសរងគ្រោះ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យ។

អ្នករងគ្រោះខាងលើឈ្មោះ ចៅ សាយ អាយុ ៥២ ឆ្នាំមុខរបរជាអ្នករត់រឺម៉ក ដឹកភ្ញៀវទេសចរណ៍ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះជួល នៅចំការដូង។ អ្នករងគ្រោះនេះ ត្រូវបានគេស្គាល់ថា ជាសមាជិករឺម៉កង់បី របស់សមាគសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដឹកនាំដោយលោក វ៉ន ពៅ។

តាមការឲ្យដឹងពីលោក ឡុង វុទ្ធី អ្នកគ្រប់គ្រងសមាជិក នៅក្នុងសមាគមខាងលើ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៥ និង៤៥ នាទីព្រឹកថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចស្តុប«អូតែល ស» ចេញពីផ្សារធំថ្មីប្រមាណ​២៥០​ម៉ែត្រ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ឡានបង្ករម៉ាក ODសេរីទំនើបពណ៍ ស្លាកលេខ ២AC-៤៣៩២ បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រមាណជា១៨ឆ្នាំ ក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុ ត្រង់ចំណុចស្តុបឡានខាងលើ មិនបានឈប់នោះទេ នៅតែបន្ត ទោះ​ជា​មាន​រឺម៉កកង់បីមួយនៅពីមុខ ក៏ដោយ។ រថយន្ដបានបុក រ៉ឺមកកង់បីនោះ យ៉ាងពេញទំហឹងពីក្រោយ។ សាក្សីបន្តថា ឡានបង្ករបានបុករឺម៉កកង់បីនោះ ខូចខាតស្ទើទាំងស្រុង ចំណែកឯអ្នកបើកកង់បី រងរបួសធ្ងន់នៅត្រង់ក្បាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត។

តាមការដំណឹងចុងក្រោយ ដ៏សោកសៅមួយ ដែលលោក ឡុង វុទ្ធី ទើបនឹងឲ្យទស្សនាវដ្ដីបានដឹង បាន​អះអាង​ថា គ្រូពេទ្យបញ្ជាក់ពីស្ថានភាពជនរងគ្រោះ នៅថ្ងៃត្រង់នេះថា មានសង្ឃឹមតែ២០ភាគរយប៉ុណ្ណោះ ដោយប៉ះ​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ។ លោក វុទ្ធី បានឲ្យដឹងដែរថា បុរសដែលបើកបរឡាន ត្រូវបានសមត្ថកិច្ចចររាចរណ៍ នៅ​មូលដ្ឋាន​​ឃាត់ខ្លូន ជា​មួយ​រថយន្ត​ទំនើបរបស់ខ្លូន ទុកធ្វើការដោះស្រាយ ជាមួយសាច់ញាតិជនរងគ្រោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...