ភេវរកម្ម​នៅ​បារាំង៖ មនុស្ស​ម្នាក់​ស្លាប់​ដាច់​ក - រក​ឃើញ​ទង់ ISIS

មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងអំពើភេវរកម្មមួយ នៅព្រឹកថ្ងៃសុក្រនេះ ប្រឆាំង​នឹង​រោង​ចក្រ ផលិតឧស្ម័នហ្គាសមួយ នៅក្រុង ស៊ាំងកង់តាំង ហ្វាឡាវីយ៉េ (Saint-Quentin-Fallavier នៃ​តំបន់ Isère ស្ថិត​នៅ​ភាគ​អាគ្នេយ៍ របស់ប្រទេសបារាំង)។ នេះបើតាមប្រភព ដែលស្និតនឹងសំនុំរឿង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមលទ្ធផលនៃការស៊ើបអង្កេត ភ្លាមៗដំបូង ដែលបានធ្វើនៅនឹងកន្លែង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឬ​ច្រើននាក់ ដែលស្ថិតនៅក្នុងរថយន្ដមួយ បានបើកបុកចូល ទៅក្នុងរោងចក្រ។ ប្រភពមួយទៀត បាន​រាយ​ការណ៍​ដែរថា ការផ្ទុះមួយដ៏ខ្លាំង បានកើតឡើង នៅពេលនោះ។

ប្រភពបានការនោះ បានឲ្យដឹងទៀតថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញស្លាប់ ដោយដាច់ក នៅ​ក្បែរ​នឹងរោងចក្រ។ ប៉ុន្តែគេមិនដឹងច្បាស់ថា តើសាកសពនេះ ត្រូវបានសម្លាប់នៅនឹងកន្លែង ឬត្រូវបានដឹកពី​ទីណា​មួយ ហើយយកមកទម្លាក់ចោលនៅទីនេះទេ។ ទង់របស់ក្រុមអង្គការ រដ្ឋអ៊ីស្លាមមួយ ក៏ត្រូវបានរកឃើញ នៅ​នឹងកន្លែងនោះដែរ។

បើតាមប្រភពមួយទៀត បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យដទៃទៀត បានចូលទៅក្នុង​រោងចក្រ «Air Products» ដោយមានទង់ របស់អង្គការរដ្ឋអ៊ីស្លាម នៅនឹងដៃ ហើយបានបានបំផ្ទុះធុងហ្គាស ជាច្រើន។ បើ​តាមប្រភពទាំងនេះ បានអះអាងថា ការវាយប្រហារទៅលើរោងចក្រ បានកើតឡើង នៅ​វេលា​ម៉ោង ១០ព្រឹក ម៉ោងក្នុងប្រទេសបារាំង (ប្រមាណជាម៉ោង៣រសៀល ម៉ោងនៅប្រទេសកម្ពុជា)។

រដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំង លោក ប៊ែរណា កាស្ន័វ (Bernard Cazeneuve) ដែលបានចុះទៅតំបន់ក្បែរ​ខាង​នោះ កាលពីព្រឹកថ្ងៃសុក្រនេះ នឹងត្រូវបានចុះមកផ្ទាល់កន្លែង ដើម្បីពិនិត្យស្ថានការណ៍។ មុននេះបន្តិច ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ក៏បានថ្លែង នៅក្នុងសុន្ទរកថាដោយខ្លីមួយ ពីរាជធានី ប្រ៊ុយស៊ែល ប្រទេស​ប៊ែលហ្សិក ថា៖ «ការវាយប្រហារនេះ មានសភាពជាភេវរកម្ម»។ លោកប្រធានាធិបតី បានអះអាងទៅ​ពលរដ្ឋ​បារាំង​ថា គ្រប់វិធានការចាំបាច់ជាច្រើន ត្រូវបានដាក់ឲ្យប្រើប្រាស់ភ្លាមៗ ដើម្បីបញ្ជៀសនូវ​ហេតុការណ៍​អាក្រក់​ផ្សេងទៀត។ ក្រុមប្រឹក្សាការពារជាតិ ក៏នឹងត្រូវកោះប្រជុំជាបន្ទាន់ នៅរសៀលម៉ោង ១៥ និង៣០នាទី នេះ​ដែរ នាវិមានប្រធានាធិបតី។

បើតាមលោកប្រធានាធិបតី បានថ្លែងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន និងកំណត់បានពីអត្តសញ្ញាណ។ លោក ហូឡង់ បានប្រកាសទៀតថា ការវាយប្រហារនេះ បានបង្កឲ្យមានមនុស្សម្នាក់ស្លាប់ និង​ពីរនាក់​ទៀត​រង​របួស៕

» វីដេអូបង្ហាញពីខាងក្រៅរោងចក្រ បន្ទាប់ពីកើតហេតុ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...