ភេវរកម្ម​នៅ​តួនេស៊ី៖ ស្លាប់​២៧នាក់ នៅ​សណ្ឋាគារ​មាត់​សមុទ្រ

បើនៅក្នុងប្រទេសបារាំង មានវាយប្រហារភេវរកម្ម ប្រឆាំងរោងចក្រផលិតហ្គាស ដោយបន្សល់ទុក សាកសព​ម្នាក់​ស្លាប់​ដាក់ ក និង​ពីរ​នាក់​រករបួសនោះ នៅប្រទេសតួនេស៊ី ក្នុងទ្វីបអាហ្វ្រិកខាងជើងឯណោះ ក៏​មាន​ការ​បាញ់​រះ ទៅ​លើ​មនុស្ស​ជា​ច្រើន បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​បាន​កើន​ឡើង ដល់ទៅ២៧នាក់។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោច មនុស្ស២៧នាក់ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយ ប្រឆាំងនឹងសណ្ឋាគារមាត់សមុទ្រ ចំនួនពីរកន្លែង នៃក្រុងសូស (Sousse) ដែលល្បីថា ជាទីក្រុងទេសចរណ៍​ដ៏ល្បី របស់ប្រទេសតួនេស៊ី។ នេះបើតាមការប្រកាសឲ្យដឹង របស់ក្រសួងមហាផ្ទៃ របស់ប្រទេសនេះ។

លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ការ​វាយប្រហារ បានកើតឡើង នៅនឹងសណ្ឋាគារចំនួនពីរ។ មានមនុស្សស្លាប់ចំនួន២៧នាក់ ឬអាចច្រើន​ជាង​នេះ។ យុទ្ធនាការប្រឈមមុខគ្នា កំពុងបន្តទៅទៀត នៅឡើយ។»

ថ្លែងតាមទូរទស្សន៍ជាតិតួនេស៊ី អ្នកនាំពាក្យបានបញ្ជាក់ទៀតថា «ជាការវាយប្រហារភេវរកម្ម ប្រឆាំងនឹង​សណ្ឋាគារ ម៉ាហាបា (Marhaba) នៅក្រុង សូស។ តុល្យភាពនាពេលនេះ បានកើនឡើងបន្តិច។ (...) ជន​ប្រព្រឹត្តិ ត្រូវបានបាញ់សម្លាប់។»

កងកម្លាំងសន្តិសុខ បានអន្តរាគមន៍ នៅក្នុងសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារទាំងពី។ អ្នកនាំពាក្យ​បានបន្តទៀតថា ជនប្រព្រឹត្តិម្នាក់ ទំនងជាបានបន្លំខ្លួន ចូលទៅក្នុងសណ្ឋាគារនោះ និងត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងសន្ដិសុខ នៅពេលក្រោយមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...