ភេរវកម្ម​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​បារាំង៖ ស្លាប់​យ៉ាង​ហោច​៨០នាក់

ភេរវជនម្នាក់ បានបើករថយន្ដដឹងទំនិញមួយគ្រឿង សំរុកទៅលើហ្វូងមនុស្ស ក្នុងទីក្រុងមាត់សមុទ្រ នីស (Nice) ភាគ​ខាង​ត្បូង​នៃ​ប្រទេសបារាំង នាយប់ថ្ងៃព្រហស្បត្តិ៍នេះ។ ភេរវជន ត្រូវបានកងកម្លាំងនគរបាល​បាញ់​សម្លាប់។ មក​ដល់​ម៉ោង​នេះ តុល្យភាព​នៃ​ជន​រងគ្រោះ នៅតែបន្តកើនឡើងជាបន្តបន្ទាប់៖ ៨០នាក់ស្លាប់ និង​ជាង១០នាក់​រងរបួស។
ភេរវកម្ម​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​បារាំង៖ ស្លាប់​យ៉ាង​ហោច​៨០នាក់
រថយន្ដដឹកទំនិញ ដែលមានបណ្ដោយប្រមាណជា១៥ម៉ែត្រ ត្រូវបានភេរវជនម្នាក់បើកបុកចូលក្នុងហ្វូងមនុស្ស មុននឹងត្រូវនគរបាលបង្ក្រាប។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 15, 2016
  • ប្រធានបទ: ភេរវកម្ម-នីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវ «Promenade des Anglais» ដែលនៅជាប់សមុទ្រ នៃទីក្រុង នីស (Nice) ភាគខាងត្បូងបារាំង នាវេលាយប់ម៉ោង រវាងពី២២និង៣០នាទី ទៅម៉ោង២៣ ខណៈ​ពេល​​ដែល​មាន​​ការ​បាញ់​កាំជ្រួច សម្រាប់អបអរ​សាទរ​បុណ្យជាតិ ថ្ងៃ​១៤​កក្កដា។ សាលាក្រុង និងស្នងការ​នគរបាល​ប្រចាំ​តំបន់ «Alpes-Maritimes» បានបញ្ជាក់ថា ទង្វើនេះ​ពិត​ជា​«ភេរវកម្ម»។

តុល្យភាពនៅវេលានេះ ដែលទើបនឹងធ្លាក់មកដល់ បានឲ្យដឹងថា យ៉ាងតិចមនុស្ស៨០នាក់បានស្លាប់ និង​ជាង​២០នាក់ទៀតរងរបួស ក្នុងនោះមានកុមារតូចៗ​ជាច្រើននាក់។ ជនរងរបួសទាំងនេះ កំពុងស្ថិតក្នុង​ការ​សង្គ្រោះ​ជា​បន្ទាន់​​ដ៏ដិត​ដល់​​មួយ។

អ្នកសារព័ត៌មាន​​ដែលនៅផ្ទាល់នឹងកន្លែង បានអះអាងថា រថយន្ដដឹកទំនិញពណ៌ស ដែលមានប្រវែង​បណ្ដោយ​ប្រមាណជា ១៥ម៉ែត្រ ត្រូវបានបើកបំបុក​ចូលហ្វូងមនុស្ស ជាច្រើនពាន់នាក់។ អ្នកសារព័ត៌មានដដែល បាន​បង្ហាញ​ពីទិដ្ឋភាពដ៏រន្ធត់ និងខ្លោចផ្សារ នៃជនរងគ្រោះទាំងស្លាប់ទាំងរបួស ខណៈ​ក្រុមអ្នកជួយសង្គ្រោះ បាន​ចាប់​ផ្ដើម​មក​ដល់ និងកំពុង​ធ្វើការ​យ៉ាង​ញាប់ដៃជើង ដើម្បីប្រមូលសាកសព និងអ្នករបួស។

ភេរវជនត្រូវបានគេស្គាល់អត្តសញ្ញាណ ថាជាជនជាតិបារាំង ដែលមានដើមកំណើត មកពីប្រទេសទួរនេស៊ី និងមាន​អាយុ​៣០ឆ្នាំ។

មកដល់ម៉ោងនេះ ការវាយប្រហារភេរវកម្មនេះ នៅមិនទាន់មានក្រុមណាមួួយ ចេញមុខមក​ទទួល​ខុសត្រូវ​នៅ​ឡើយ។ ប៉ុន្តែរដ្ឋាភិបាលបារាំង បានដាក់ការសង្ស័យ ទៅលើក្រុមអ៊ីស្លាម​ជ្រុលនិយម ឬអាចជាក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...