ម៉ូតូបុកគ្នា នៅចំណុចស្តុប ទារសំណង១០០ដុល្លារ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 25, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានបង្ករឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា ចំណែកម៉ូតូ មិនមានរងការខូចខាត ធ្ងន់ធ្ងរទេ។ អ្វីដែលជាបញ្ហា គឺយុវជន ដែលជាអ្នកបើក ទៅប៉ះភាគីម្ខាងទៀតនោះ បានព្យាយាមរត់គេច តែត្រូវបានគេឃាត់បាន មុននឹងបញ្ជូន ឲ្យត្រឡប់មកដោះសា្រយ ជាមួយអ្នករងគ្រោះ នៅកន្លែងកើតហេតុវិញ។
ម្ចាស់ម៉ូតូឌ្រីម លោក មុត សុផល អាយុ៦៨ឆ្នាំ ដែលជាភាគីជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ម៉ូតូរបស់លោកម៉ាឌ្រីម ស្លាកលេខកណ្តាល១I-៤១០៦ បើកចេញពីស្តុប ត្រសក់ផ្អែម នៅពេលដល់ភ្លើងខៀវ។ លោកបានអះអាង ទាំងសម្តីខ្លាំងៗថា ម៉ូតូម៉ា និច ពណ៍ស ស្លាកលេខ ១CS-៨១៩៨ ជាអ្នកបើកមកបុកលោក នៅពេលកំពុងធ្វើដំណើរ ហើយលោកទារសំណង ពីយុជនម្ចាស់ម៉ូតូខាងលើ ចំនួនមួយរយដុល្លារ ថ្លៃព្យាបាលរបួស។
ដោយឡែកយុវជនម្ចាស់ម៉ូតូ និច ឈ្មោះ ពុំ បូរិទ្ធ អាយុ ១៨ ឆ្នាំស្នាក់នៅ សង្កាត់បឹងកេងកងទីមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសុំសម្របសម្រួល ជាមួយម្ចាស់ម៉ូតូ ឌ្រីមថា ខ្លូនគ្មានលុយដល់ មួយរយដុល្លារទេ។ យុវជននោះ បាននិយាយថា៖ «អ៊ំ ខ្ញុំសុំអង្វរ ខ្ញុំថ្វាយបង្គុំក៏បាន ខ្ញុំគ្មានលុយទេ»។ តែភាគីម្ខាងទៀត នៅរឹងមិនព្រម តាមពាក្យអង្វរករទេ ហើយបានប្រាប់ថា បើចង់សម្របសម្រួល ទាល់តែហៅចាស់ៗ មកនិយាយគ្នា។
ដំណោះស្រាយ នៅមិនទាន់មានទេ រហូតមកដល់ម៉ោង ៤ និង២០ នាទី ក្រោយពេលកើតហេតុនេះ បើតាមការបញ្ជាក់ពីមន្រ្តីចរាចរណ៍ នៅសង្កាត់បឹងកេងកងទី១ ដែលប្រចាំការត្រង់ចំណុចស្តុប ត្រសក់ផ្អែម តាមបណ្តោយផ្លូវត្រសក់ផ្អែម រាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា អ្នកទាំងពីរបើកបរគ្មាន មួកការពារ និងកញ្ចក់ទាំងពីរ៕