ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

ក្រុមអាជ្ញាធរ បានធ្វើការឃាត់ខ្លូន បុរសស្រ្តី១២នាក់ ដោយសង្ស័យ ថាបានប្រើប្រាស់​គ្រឿង​ញៀន និង​អាវុធ​ខុស​ច្បាប់ នៅ​តំបន់​បឹង​ឈូក។ ក្រោយ​ពីធ្វើការឃាត់ខ្លូន មន្ត្រីប្រឆាំងការជួញដូរគ្រឿងញៀន បាន​រក​ឃើញ អាវុធ​ខុស​ច្បាប់​មួយ​ទៀត នៅ​ក្នុង​បន្ទប់​ជន​សង្ស័យ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១២សីហា ២០១៥
  • កែប្រែចុងក្រោយ: August 13, 2015
  • ប្រធានបទ: ញៀនស្រវឹង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះប្រតិបត្តិការ បង្ក្រាប​ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅតំបន់បឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ក្រុមអាជ្ញាធរ បានឃាត់ខ្លូនជនសង្ស័យ ចំនួន១២នាក់ ស្រី២នាក់ ប្រុស​១០នាក់ បញ្ចូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។

នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីចាប់ខ្លួនជន​សង្ស័យ​១២នាក់​ខាងលើ កម្លាំងរបស់លោក បានដកហូតថ្នាំញៀនមួយចំនួន និងឧបករណ៍ជក់ និងប្រើប្រាស់ មានដាវ​សាំម៉ូរ៉ៃ​ជាដើម។ លោកបានបន្ថែមទៀតថា ក្រុមជនសង្ស័យ ជាមុខសញ្ញារបស់ សមត្ថកិច្ច ដែលកំពុងស្ថិត​ក្នុងការ​តាម​ដាន ហូតមកដល់ថ្ងៃទី១២ ខែ សីហា នៅម៉ោងប្រមាណ១២ និង២០នាទី ទើបឃាត់ខ្លូនបានទាំងក្រុម នៅក្នុង​បន្ទប់ជួល។

ជនសង្ស័យទាំង១២នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងរៀបចំចាត់វិធានការ ទៅតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...