បុកគេរួចបើកឡានគេច រហូតទាល់ទើបឈប់ រកឃើញគ្រឿងញៀន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 23, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ផ្អើលបានកើតឡើង សឹងតែមួយចំហៀងរាជធានីភ្នំពេញ។ ក្រុមមន្រ្តីនគរបាល មកពីពីរខណ្ឌ បានដេញប្រមាញ់ តាមបុរសម្នាក់ ដែលបានបើករថយន្ដគេចខ្លួន ពីទីកន្លែងកើតហេតុ បន្ទាប់ពីបុរសនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូជាច្រើនគ្រឿង នៅម្ដុំស្ដុបទេពផន កណ្ដាលរាជធានីភ្នំពេញ។ ហេតុការណ៍ដេញតាមឃាត់រថយន្ដនេះ បានធ្វើពីស្ដុបទេពផន តាមផ្លូវម៉ៅសេទុង រហូតដល់វត្តសន្សំកុសល ហើយបានបើកបុករះ អ្នកចតម៉ូតូ នៅតាមផ្លូវនៅទីនោះ រហូតទាល់ទៅលែងរួច ទើបឈប់ឡាន។
ករណីនេះបានបង្កឡើង នៅម៉ោង៣រសៀល ថ្ងៃទី១៥ ខែ កញ្ញ ឆ្នាំ២០១៥ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ដធុន តូយូតា កាម៉ារី (PRURS) ពណ៍សមួយគ្រឿង ស្លាកលេខភ្នំពេញ ២Z-៤៧៩១។ បើតាមប្រភព ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្ដជនបង្កបានបើកបុករះ អ្នកឈប់នៅតាមផ្លូវរហូត ពីខណ្ឌទួលគោក រហូតដល់ខណ្ឌមានជ័យ និងទីបំផុតបានឈប់ នៅមុខផ្ទះលេខ ១២AEo ក្រុមទី២ភូមិប្រាំ ក្នុងសង្កាត់បឹងជំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះបានបុកជាប់ទ្វារផ្ទះ ទៅមុខលែងរួច។
មន្ត្រីយោធាមួយរូប លោក គង់ ប៊ុនថន ដែលបានតាមរថយន្តខាងលើ តាំងពីដំបូង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាងហ្វួឲ្យដឹងថា មុនដំបូង គឺម្ចាស់ឡានមួយនេះ បានបង្កគ្រោះថ្នាក់ចររាចរណ៍ បន្ទាប់មកព្យាយាមបើកគេច។ ពេលនោះ កម្លាំងនគរបាលជាច្រើននាក់របស់ខណ្ឌ បានដេញតាមពីក្រោយ។ នៅតាមផ្លូវ ឡានខាងលើបានបើកបុករះ អ្នកឈប់នៅជាយផ្លូវ រហូតមកដល់ម្ដុំវត្តសន្សំកុសល ទើបឈប់។ ដោយសាររថយន្ដ ដែលរងការខូចខាតជាច្រើន បានគាំងទ្វាបើកមិនរួចនោះ បុរសអ្នកបើកបរខាងលើ បានទាញកាំភ្លើខ្លីមកបាញ់កញ្ចក់ឡានបំបែក ដើម្បីរំដោះខ្លួនចេញ មុននឹងរត់គេចខ្លូនបាត់ស្រមោល។
មន្ត្រីយោធានៅកងពល ង៧០ រូបនេះ បានបន្ថែមទៀតថា ដំបូងសមត្ថកិច្ចតាម ព្រោះតែគ្រោះថ្នាក់ចររាចរណ៍ទេ ពេលឡាននេះឈប់ គេឃើញមានថ្នាំញៀន នៅក្នុងឡាន ប្រមាណ៥កញ្ចប់ ហើយបុរសអ្នកបើក មានកាំភ្លើងខ្លីនៅនឹងដៃ ថែមទៀតផង។
តាមសម្តីបុរសម្នាក់ ជាម្ចាស់ម៉ូតូរងគ្រោះ ដោយសារបុរសខាងលើ បានប្រាប់ឲ្យដឹងថា មិនមែនតែម៉ូតូរបស់លោកទេ ដែលខូចនោះ តែនៅមានម៉ូតូឈប់ នៅកៀនផ្លូវជាច្រើន ដែលនៅជិតលោក ប្រមាណ៦ ទៅ៧គ្រឿងទៀត ខូចខាតដូចគ្នា ព្រោះឡាននេះ បើកបុករះគ្មានសំចៃ។ បច្ចុប្បន្ន ឡានបង្កគ្រោះថ្នាក់ ត្រូវបានការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ស្ទួចយកទៅរក្សាទុក ដើម្បីធ្វើការស៊ើបអង្កេត៕