មេចែកចាយគ្រឿងញៀនត្រូវអស់ល័ក្ខ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 06, 2015
- ប្រធានបទ: គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យោងតាមការចុះផ្សាយ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១នាទីព្រឹក បានបញ្ជាក់ថា មេខ្លោងគ្រឿងញៀនដ៏ធំ២នាក់ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួន នៅភូមិលើ ឃុំព្រះរំកិល ស្រុកឋាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាប់ព្រំដែន កម្ពុជា-ឡាវ ។
កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងដកហូតបានគ្រឿងញៀន ចំនួន២កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម។
ជនសង្ស័យទី១ មានឈ្មោះ: ឡុង ចាន់ទ្រី ហៅ ណយ ភេទប្រុសមានអាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ចំណែកទីជនសង្ស័យទី២ ឈ្មោះ ជូ សាវឿន ភេទប្រុសមានអាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៥ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរត្រូវបាននាំខ្លួន មកធ្វើការសាកសួរ ជុំវិញករណីជួយដូរ និងចែកចាយគ្រឿងញៀន ទៅតាមនីតិវិធីច្បាប់ និងតាមស្ថានទំងន់នៃទោស៕