អ៊ុំ សំអាន ថាកម្ពុជាកណ្ដាលនឹងក្លាយជាកម្ពុជាក្រោមទី២ ព្រោះលំហូរនៃជនជាតិយួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 06, 2015
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្ពុជាកណ្តាលសព្វថ្ងៃនេះ ក្លាយជាកម្ពុជាក្រោមទីពីរ ដោយសារលំហូរចូល នៃនិគមជនវៀតណាម យ៉ាងហោចណាស់៣ពាន់នាក់ ក្នុងមួយឆ្នាំៗ។ នេះជាការលើកឡើង របស់អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប មកពីគណបកសង្គ្រោះជាតិ ដែលបានថ្លែង ទៅកាន់បណ្ដាជន នាវត្តធម្មិការាម ក្នុងរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក។
លោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលមានឈ្មោះល្បី ក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស បានថ្លែងឲ្យដឹងថា៖ «ឆ្នាំ១៩៤៩ បារាំងកាត់ទឹកដី (ខ្មែក្រោម) ឲ្យយួន បើយួននៅពេញហើយ។ ដូចគ្នាដែរ ជាបទពិសោធន៍ ឥឡូវយួននៅពេញស្រុក។ (...) ក្នុងមួយឆ្នាំៗ យួនចូលមកកម្ពុជា ប្រហែលពីបីពាក់ ទៅប្រាំពាន់នាក់។ (...) យួនមករស់នៅស្រុកខ្មែរទាំងនោះ មិនមែនមកនៅ ដោយស្របច្បាប់ឡើយ សម្រាប់ភាគច្រើន។»
អះអាងចំពោះអ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន បានពន្យល់ក្នុងវីដេអូ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក ឈ្មោះ «UM SAM AN page» របស់លោកទៀតថា តាមច្បាប់សញ្ជាតិកម្ពុជា ជនជាតិវៀតណាមទាំងឡាយណា ដែលអាចមករស់នៅកម្ពុជា និងមានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរបាន លុះត្រាតែមានព្រះរាជក្រិត្យ ពីព្រះមហាក្សត្រ។ តែផ្ទុយទៅវិញ ជនជាតិវៀតណាមទាំងនោះ មករស់នៅស្រុកខ្មែរ ពុំមានព្រះរាជក្រិត្យ ពីព្រះមហាក្សត្រឡើយ និងថែមទាំងមានសិទ្ធិ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរបានទៅវិញ។
លោក សំអាន បានរៀបរាប់ទៀតថា៖ «យើងដឹងហើយនៅស្រុកខ្មែរ ឲ្យតែលុយទៅ ១០០ដុល្លាជាង ធ្វើអត្តសញ្ញាណប័ណ្ឌបានហើយ និងអាចបោះឆ្នោតបានទៀត។ (...) នៅស្រុកអាមេរិកក៏ដោយ បើមិនទាន់ចូលសញ្ជាតិទេ មិនអាចទៅបោះឆ្នោតបានឡើយ។ មិនចឹង? យួនអត់មានសញ្ជាតិផង អត់មានព្រះរាជក្រិត្យ ពីព្រះមហាក្សត្រផង រឿងអ្វីបោះឆ្នោតបាន? ដោយសារគេមានអត្តសញ្ញាណប័ណ្ណ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់ ពីមន្រ្តីនាំពាក្យក្រសួងមហាផ្ទៃបានទេ ក្នុងថ្ងៃនេះ ចំពោះការចោទប្រកាន់ខាងលើ។ តែលោក អ៊ុំ សំអាន មិនបានថ្លែងពន្យល់ ថាតើតួលេខដែលលោកលើកឡើងនេះ ទទួលបានមកយ៉ាងដូចម្ដេចឡើយ។
ក្នុងពេលកន្លងមក អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ដែលគ្មានសំបុត្រស្នាម រស់នៅស្របច្បាប់ ជាច្រើនរយនាក់ ទាំងនៅតាមរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ហើយបានបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ។ សកម្មភាពនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលក្ដី ក៏ដូចជាអ្នកនាំពាក្យក្រសួងមហាផ្ទៃក្ដី ហៅថាជាការអនុវត្តន៍ ច្បាប់«អន្តោរប្រវេស» របស់អាជ្ញាធរកម្ពុជា។ ក្រសួងមហាផ្ទៃខ្លួនឯង ក៏បានអះអាង នៅក្នុងរបាយការណ៍ ដើមឆ្នាំ២០១៥នេះថា ជនជាតិអន្តោប្រវេសបវៀតណាម ដែលរាប់ឃើញ គិតមកទល់ចុងឆ្នាំ២០១៤ មានចំនួន១៦ម៉ឺននាក់ កើនឡើង៤ដង (?) បើធៀបនឹងឆ្នាំ២០០២ ដែលមានចំនួនតែ ៧ម៉ឺននាក់ប៉ុណ្ណោះ។
» សូមស្វែងរកអានអត្ថបទនានា ទាក់ទងនឹងការចាប់បញ្ជូនខ្លួន ជនជាតិវៀតណាម ក្នុងពេលកន្លងមក ដោយចុចនៅលើទីនេះ។
យ៉ាងណា លោក អ៊ុំ សំអាន បានទទួលស្គាល់ នូវកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងកិច្ចការចាប់បញ្ជូន ជនជាតិវៀតណាម«ខុសច្បាប់» មួយចំនួន ឲ្យត្រឡប់ទៅស្រុកដើមវិញ នារយៈកាលចុងក្រោយនេះ។ លោកតំណាងរាស្ត្រ បានស្នើឲ្យរដ្ឋាភិបាល បន្ថែមកិច្ចប្រឹងប្រែង នៃការបញ្ជូននេះ ជាមួយនឹងការរិតបណ្តឹង នៃការហូរចូល នៃជនជាតិវៀតណាមទាំងនោះផងដែរ។ លោកបានរៀបរាប់ថា៖ «កុំបញ្ជូនតិចតួច គ្រាន់តែរូបភាពនយោបាយ ចំណេញនយោបាយ ត្រូវធ្វើឲ្យពិតប្រាកដ។ (...) គួរតែ(មាន)ចំណាត់ការ ឲ្យបានច្រើនេជាងនេះ។ (...) ការបញ្ជូន (ជនជាតិវៀតណាម) ទៅវាតិចជាង យួនដែលចូលមកទៀត។ អញ្ចឹងមានតម្លាភាពទេ? អត់ទេ! បើថាបញ្ជូនទៅ កុំឲ្យត្រឡប់មកវិញ យួនច្រើនណាស់ដេលនៅខុសច្បាប់។»
» សូមស្តាប់ការបង្ហាញ របស់លោក អ៊ុំ សំអាន ដូចខាងក្រោម៖