ស៊ីសុវត្ថិ ធម្មិកោ៖ «យើង​កំពុង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២»

រដ្ឋាភិបាលកំពុងមានកំហុស ៤យ៉ាង ដែលនាំឲ្យកម្ពុជាក្រោមបាត់បង់។ កំហុសទាំងនេះ ក៏ជាមូលហេតុ ដែល​កម្ពុជា​កណ្តាល​សព្វ​ថ្ងៃ កំពុងស្ថិតនៅ ដូចជាជាកម្ពុជាក្រោមទីពីរ។ នេះជាការថ្លែង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នា​ឱកាស​ខួប​លើក​ទី៦៦ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 07, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសម្ដី បានចាប់ផ្ដើមផ្ទុះសារជាថ្មី។ បើរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារខ្លួន និងការទទួលខុសត្រូវ​របស់ខ្លួន ក្នុងបញ្ហាទឹកដី និងការគ្រប់គ្រងប្រទេសនោះ តែសម្រាប់សមាជិកព្រះញាតិវង្សមួយរូប គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ បានអះអាងថា ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែក្លាយខ្លួន ទៅជាកម្ពុជាក្រោមទីពីរហើយ។ ជាអតីតជំនួយការផ្ទាល់ របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ រូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធី​រំលឹក​ខួបលើកទី ៦៦ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងវត្ត​ចាស់ រាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ ធម្មិកោ បានលើកយកពី កំហុសចំនួន៤ ដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនោះ៖

  • ទីមួយ «ប្រព័ន្ធអងប់រំ»៖ ដែលប្រព័ន្ធមួយនេះ បាននឹងកំពុងបំផ្លាញ ការចេះដឹងរបស់ប្រជាពលរដ្ឋ តាម​រយៈការផ្តល់សញ្ញាបត្រ ដែលគ្មានតម្លៃ។ ជាពិសេស រដ្ឋាភិបាលមិនបានយកថ្ងៃ ដែលបាត់បង់​ទឹកដី​កម្ពុជា​ក្រោម យកធ្វើជាថ្ងៃរំលឹកខួបប្រចាំឆ្នាំ ដើម្បីឲ្យពលរដ្ឋខ្មែរទាំងមូលបានដឹង។ រីឯក្រសួងអប់រំវិញ ក៏​មិន​បានដាក់កម្មវិធី សិក្សាប្រវត្តិសាស្រ្ត «ទឹកដីកម្ពុជាក្រោម» ទៅឲ្យពលរដ្ឋខ្មែរបានរៀនសូត្រដែរ។
  • ទីពីរ «ប្រព័ន្ធសុខភាព» ដែលប្រព័ន្ធមួយនេះ មិនត្រូវបានរដ្ឋាភិបាល យកមកគិតគូរ និងយកចិត្តទុកដាក់ លើបញ្ហាសុខភាព​របស់​ប្រជាជនកម្ពុជាឡើយ។
  • ទីបី«ប្រព័ន្ធច្បាប់» ដែលប្រព័ន្ធនេះ ត្រូវបានរំលោភបំពានច្បាប់ ដោយអាជ្ញាធរសាធារណៈខ្លួនឯង។
  • និងទីបួន «ប្រព័ន្ធសាសនា» ដែលរដ្ឋាភិបាលខ្លួន មិនបានគោរព ឬប្រតិបត្តិតាមវិន័យ របស់ព្រះពុទ្ធ​សាសនា​នោះទេ។

សមាជិកព្រះញាតិវង្សអង្គនេះ បានស្នើឡើងថា៖ «ដើម្បីកុំឲ្យទឹកដីកម្ពុជាកណ្តាល ធ្លាក់ក្នុងកណ្តាប់ដៃយួន និង​ដើម្បីទាមទារ យកទឹកដីកម្ពុជាក្រោមមកវិញ យើងជាប្រជាពលរដ្ឋខ្មែរទាំងមូល មិនថាខ្មែរកម្ពុជាក្រោម ខ្មែរ​កណ្តាល ខ្មែរលើ ត្រូវតែរួបរួមសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិមាតុភូមិរបស់យើង ដែលតាម​រាជបន្ទូល របស់ព្រះមហាក្សត្រយើង មានព្រះបន្ទូលថា ប្រជារាស្ត្រកម្ពុជាក្រោម កម្ពុជាកណ្តាល កម្ពុជាលើ សុទ្ធ​តែ​ជាកូនចៅព្រះអង្គទាំងអស់»។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានស្រង់យកនូវបន្ទូលអះអាង របស់ព្រះរាជាខ្មែរ មកថ្លែងទៀតថា៖ «ព្រះ​មហាក្សត្រ នៅតែទុកដី​កម្ពុជា​ក្រោមជាដីខ្មែរ និងប្រជារាស្រ្ត ដែលរស់នៅលើ ទឹកដីកម្ពុជាក្រោម ជាប្រជា​នុរាស្រ្ត​របស់​ព្រះអង្គ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...