ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

បើឈ្នះក្ដី និងក្រៅពីចំណាត់ការ​តាមផ្លូវច្បាប់ របស់តុលាការនោះ ម្ចាស់​បណ្ដឹង​លោក សុច សឿង គ្រាន់​តែ​ស្នើ​សុំ​​ទៅ​​តុលាការ ឲ្យ​ចេញ​ដីកា​កំណត់​ឲ្យ​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ធ្វើ​ការ​​សុំ​​ទោស​​ពលរដ្ឋ​ខ្មែរ ​ជាសាធារណៈ ចំពោះពាក្យសំដី ដែលម្ចាស់បណ្ដឹង​រូបនេះ គិតថា ជាការម៉ាក់​ងាយ និង​ប្រមាថ​​ធ្ងន់ធ្ងរ​​ចំពោះ​​រូប​លោក និងជាតិសាសន៍ខ្មែរ។
ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំ​មិន​ទាមទារ​អី ​ឲ្យ​គាត់​សង​ជា​ជំងឺ​ចិត្ត ​ជា​លុយ​ជា​កាក់​អី​ទេ» នេះ ជាការអះអាងឡើង របស់លោក សុច សឿង ពលរដ្ឋអ្នករស់នៅ ក្នុងរាជធានី​ភ្នំពេញ​មួយ​រូប ដែលបានដាក់ពាក្យបណ្ដឹង កាលពីដើមសប្ដាហ៍នេះ ប្ដឹង​ប្រឆាំង​លោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង ឬ LDP) ទៅកាន់​សាលា​ដំបូង​រាជធានី និងទៅកាន់ស្ថាប័នព្រះមហាក្សត្រ។

តែម្ចាស់បណ្ដឹង បានអះអាងថា លោកគ្រាន់តែចង់ឲ្យលោក ខឹម វាសនា ធ្វើការ«សុំទោស» ជាសាធារណៈ បន្ថែម​ពីលើចំណាត់ការ តាមផ្លូវច្បាប់ ពី​សំណាក់​តុលាការ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក សុច សឿង បានថ្លែងដូច្នេះថា៖ «ខ្ញុំ​សុំ​ឲ្យ​គាត់​ហ្នឹង​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​​អក្សរហ្នឹង​ សុំ​ទោស​ខ្មែរ​យើង ក៏​​ដូច​ជា​រូប​ខ្ញុំ​ជាខ្មែរ​ហ្នឹង​ ជា​សាធារណៈ»។

កាលពីថ្ងៃទី១២ ខែមិថុនានេះ លោក សុច សឿង ពលរដ្ឋរស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ និងមានវ័យ៤៥ឆ្នាំ បាន​ដាក់ពាក្យបណ្ដឹងពីរច្បាប់ផ្សេងគ្នា ទៅ​កាន់​ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ និងទៅកាន់​ខុទ្ទកាល័យ​នៃព្រះមហាក្សត្រ ដោយបានចោទលោក ខឹម វាសនា ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​ ​និង​មាក់​ងាយ​​ជាតិ​សាសន៍​ខ្មែរ។

» អត្ថបទដែលទាក់ទង៖ ខឹម វាសនា រង​បណ្ដឹង​ទៅ​តុលាការ​និង​ទៅ​ព្រះ​មហាក្សត្រ ​ពី​បទ​ជេរ​ប្រមាថ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​

នៅក្នុងពាក្យបណ្ដឹង ចូលទៅកាន់តុលាការ ដែលបានធ្លាក់​មក​ដល់ដៃ​អ្នកសារព័ត៌មាន តាំងពីថ្ងៃទី១៣ ខែមិថុនា មានសរសេររៀបរាប់ ពីដំណើររឿងថា៖ «កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​វេទិកា​ជួបជុំ​មួយ ​របស់​ឈ្មោះ ខឹម វាសនា បាន​ជេរប្រមាថ មើលងាយ​ពូជ​សាសន៍​ខ្មែរ ដែល​ក្នុង​នោះ​រួមមាន ខ្ញុំបាទ​ ក៏​ជា​ខ្មែរ​មួយ​រូប​ផង​ដែរ ដោយ​​បាន​​ហៅថា "​ពូជខ្មែរ ជា​ពួក​ថោកទាប និង​ជា​ឆ្កែ​។​ល​។" រួម​ទាំង​ប្រើ​ពាក្យ​សម្តី​អសុរស​ ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​​​ប៉ះ​ពាល់​​​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​ខ្ញុំបាទ ក៏ដូចជា​ប្រទេស​ជាតិខ្មែរ​​ទាំងមូល​»។

លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានថ្លែងនៅតាម​សារ​អេឡិចត្រូនិក​ តេឡេក្រាម​ ​ថា​តុលាការ​​បាន​ទទួល​ពាក្យបណ្ដឹងនោះ ហើយ​កំពុង​ពិនិត្យ​ និងចាត់ការសំនុំរឿងនេះ តាមនីតិវិធី។

«វិទ្យុដ៏ម៉ែអព្យាក្រិត្យ»

សម្រាប់ប្រធានគណបក្សជួងវិញ មិនបានបកស្រាយ ពីការចោទប្រកាន់ ឬធ្វើប្រតិកម្ម តបទៅនឹងពាក្យ​បណ្ដឹង​ខាង​លើ​ទេ។ ផ្ទុយទៅវិញ នៅលើ​គណនេយ្យ​ហ្វេសប៊ុករបស់លោក «ប្រុមុខទ័ពជួង»រូបនេះ បែរ​ជាងាក​ទៅ​រិះគន់ ប្រឆាំង​នឹង​រាល់​ការធ្វើអត្ថាធិប្បាយទាំងឡាយណា ដែលទាក់ទង​នឹង​រឿង​នេះ ថាមានលក្ខណៈ នៃ«អា​ខូច​ផ្ដុំ​ក្បាល​គ្នា កំចាត់ LDP» របស់​លោកទៅវិញ។ លោក ខឹម វាសនា ថែមទាំងហៅ​វិទ្យុសម្លេង​សហរដ្ឋ​អាមេរិក ថាជាវិទ្យុ​«ដ៏ម៉ែ​អព្យាក្រិត្យ» ដែល​«ឈឺឆ្អាល»​ខុសពេល នឹងពាក្យបណ្ដឹងខាងលើ ដោយយកព័ត៌មាននេះ មក​ផ្សាយ​ក្នុង​វិទ្យុ​​​ផង​​ទៀត។

លោក ខឹម វាសនា បានសរសេរកាលពីយប់ម្សិលម៉ិញ​ថា៖ «តាំងពី LDP បង្កើតមក​ វិទ្យុ[សម្លេង​សហរដ្ឋ​អាមេរិក] ដ៏មហាអព្យាក្រិតមួយនេះ​ កំរ​នឹង​សំភាស ឬ​និយាយអ្វី ទាក់ទង​នឹង LDP ណាស់​ លើកលែង​តែ​ពេល​បោះ​ឆ្នោត​ម្តងម្កាល​។ តែពេលនេះ​ វិទ្យុដ៏ម៉ែអាអព្យាក្រិតនេះ វាឈឺឆ្អាល ខ្លាំង​ណាស់។»។

កាលពីម្សិលម៉ិញ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏បានរងការរិះគន់ ពីប្រធានគណបក្សជួងដែរ បន្ទាប់ពីស្ថាប័ន​ផ្សព្វផ្សាយមួយនេះ បានចេញផ្សាយ​អត្ថបទ​របស់ខ្លួន ដែលមានចំណងជើងថា «ហ៊ុន សែន ការពារ ខឹម វាសនា រឿង"ជេរបញ្ចោរ"»។ លោក ខឹម វាសនា និងអ្នកគាំទ្ររបស់លោក នៅបាន​ចោទ​ប្រកាន់ និង​លាប​ពណ៌​ទាំង​ងងើល ថាបុគ្គលិកអ្នក​យកព័ត៌មាន ឲ្យស្ថាប័ន​ព័ត៌មាន​ក្នុងស្រុកមួយរូប ថាជានាយក​​របស់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...