ឆេះ​ឡ​កំដៅ​របស់​​ក្លឹប​មួយ ព្រោះ​ការ​ប្រហែស​របស់​បុគ្គលិក

ក្លឹបមួយកន្លែង នៅម្តុំទួលទំពូង រាជធានីភ្នំពេញ ត្រួវបានព្រះអគ្គិឆាបឆេះ អស់ឡកម្តៅមួយ កាលពីរំលងអាធ្រាតថ្ងៃទី៣ ខែមិថុនា បង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងនៅក្នុងក្លឹប និងអ្នកជិតខាង។ ការឆាបឆេះនេះ មិនបានធ្វើឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ ហើយក៏មិនមានបញ្ហា ដល់អ្នកនៅក្នុងក្លឹបដែរ ព្រោះឡធ្យូងនោះ ស្ថិតនៅខាងក្រៅក្លឹបប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 07, 2015
  • ប្រធានបទ: អគ្គិភ័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការបញ្ជាក់របស់ ម្ចាស់ហាងភ្នំពេញ ស្ពតក្លឹប បានឲ្យដឹងថា ឡនោះឆេះ មិនមែនមកពីឆ្លងចរន្តអគ្គិសនីទេ គឺបណ្តាល មកពីបុគ្គលិក មិនបានប្រុងប្រយ័ត្ន បិតភ្លើង ពីឡធ្យូងនោះ នៅពេលចប់ម៉ោងការងារ។ ជាពិសេស នៅជុំវិញឡនោះ សុទ្ធតែជាធ្យូងស្ងួត រីឯឡក៏មានកំដៅខ្លាំងនៅជាប់គ្នា ក៏បណ្តាលឲ្យក្លាយ ទៅជារងើកភ្លើង​យ៉ាងឆាប់រហ័ស នៅពេលមានខ្យល់តិចៗ ពេលយប់។ ម្ចាស់ហាងបន្តថា ហេតុនេះហើយ បានជាធ្វើឲ្យរោងឡ ដែលផ្តល់ភ្លើង ទៅបន្ទប់ស្ទិមក្នុងក្លឹប មានបញ្ហាឆេះឡើង ទាំងកណ្តាលយប់។

លោកថា គ្មានបុគ្គលិកណាម្នាក់ មានរបួសនោះទេ ហើយក៏មិនមានប៉ះពាល់ ដល់អ្នកជិតខាង ឬដល់ខាងក្នុង​ក្លឹប​នោះដែរ ដោយសារឡនោះនៅខាងក្រៅ។ ម្យ៉ាងទៀត នៅពេលយប់ គ្មានអ្នកណាចេញមកខាងក្រៅឡើយ បានជាមិនបានចាប់អារម្មណ៍ ពីរឿងទាំងអស់នេះ រហូតដល់មានផ្សែងចេញ ទើបមានការភ្ញាក់ផ្អើល។ អគ្គីភ័យ​នេះ បានចាប់ផ្តើមពី១២ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ទួលទំពូង២ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ ក្នុងនោះបានប្រើ រថយន្ដពន្លត់អគ្គីភ័យមួយគ្រឿង យកមកពន្លត់បានរលត់ជាស្ថាពរ នៅ​បន្ទាប់​ពីភ្លើង បានឆេះប្រមាណជា៣០នាទី។

ហេតុការណ៍ ដែលបណ្តាលមក ពីការធ្វេសប្រហែសនេះ បានកំទេចយកបន្ទប់ ឡ ដុតធ្យូងខាងលើ ដែលឆេះ​ផ្នែកខាងក្នុងទាំងអស់ ស្ទើរគ្មានសល់ និងធ្យូងដែលនៅគរខាងក្រៅ មួយចំនួនទៀត ដែលត្រៀមទុក សម្រាប់​ដុត​នៅពេលក្រោយ។ មន្ត្រីសមត្ថកិច្ច ដែលបានចុះអន្តរាគមន៍នៅទីនោះ បានបញ្ជាក់ថា អគ្គិភ័យនេះ មិនមែន​បណ្តាល មកពីទុស្សេខ្សែរភ្លើងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...