ម្ចាស់រថយន្ដដឹកដីដែលបុកយុវតីជំទង់ស្លាប់ ត្រូវបានឃាត់ខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 08, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីជំទង់ ដែលជាជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ង៉ូវ គឹមឡេង អាយុ១៧ឆ្នាំ រស់នៅភូមិបូរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១៦ និង ៤៥ នាទីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវ គីឡូម៉ែត្រលេខ៣០ ស្ថិតនៅសង្កាត់ចោមចៅ ខណៈដែលនាងចេញ ពីសាលារៀនភាសាចិន នៅពេលរសៀល។
សាក្សី ដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ម៉ូតូរងគ្រោះ មានម៉ាក ធូដេ (Today) ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ ១CS-១២៩៣ និងបើកបរដោយយុវតី រងគ្រោះខាងលើ។ ចំណែកឯឡានដឹងដីបង្ករម៉ាក នីណូ (NINO) ស្លាកលេខ កំពង់ធំ ៣A-០៩៨៤ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ បុរសនេះ ត្រូវបានមន្រ្តីនគរបាលចរាចរណ៍ឃាត់ខ្លូន បន្ទាប់ពីព្យាយាមគេចខ្លួន នៅក្រោយការកើតហេតុ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានបគរបាលជំនាញ ប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើកោសល្យវិច័យរួច។ ចំនែករថយន្តបង្ក ត្រូវបានឃាត់ខ្លូនជាមួយអ្នកបើកបរ និងបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាន ខណ្ឌពោធ៍សែនជ័យ ដើម្បីរង់ចាំភាគីទាំងសងខាង មកធ្វើការដោះស្រាយ ទៅតាមច្បាប់៕