បត់អត់ស៊ីញ៉ូកៀរម៉ូតូចូលក្រោមកង់ ចេញសំណង៨០ដុល្លារ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 09, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលបត់អត់ប្រើភ្លើងស៊ីញ៉ូ ធុន ហ្វត ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ២L-៧២៥៨ បើកបរដោយបុរសជនរបទេសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ គ្រោះថ្នាក់នេះ បានកិនម៉ូតូហុងដាមួយគ្រឿង ដែលកំពុងបើកក្នុងទិសដៅស្របគ្នា ពីក្រោយ ស្លាកលេខភ្នំពេញ១BN-៦៤០២ ឲ្យនៅពីក្រោមឡានតែម្តង។
តាមសម្តីម្ចាស់ម៉ូតូឌ្រីម ឲ្យដឹងថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះស៊ីហនុ ទល់មុខ បណ្ណាគារ អន្តរជាតិ ខាងកើតស្តុបត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ឈិន សុជាតិ វ័យ២៥ឆ្នាំ ជាម្ចាស់ម៉ូតូរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ឡានបង្កបើកបរ ដោយជនជាតិបរទេសនោះ បើកនៅពីមុខម៉ូតូលោក ក្នុងទិសដៅស្របគ្នា។
លុះមកដល់ចំណុចកើតហេតុ ឡានខាងលើ មិនបានប្រើភ្លើងស៊ីញ៉ូអ្វីទាំងអស់ ភ្លាមៗនោះក៏បានបត់ទៅស្តាំ ទាំងកម្រោល នៅពេលកំពុងបើកលឿនដូចគ្នា។ ក្រោយពីបត់ឡាន បានកៀរ និងកិនម៉ូតូរងគ្រោះខាងលើ ជាប់ទៅមុខលែងរួច។ ជាសំណាងល្អ ដែលម្ចាស់ម៉ូតូមានស្មារតី រឹងមាំ ស្ទុះលោតចេញភ្លាមៗពីម៉ូតូ ទើបរួចផុតគ្រោះថ្នាក់ ដោយទុកឲ្យឡានកិនជាប់ តែម៉ូតូប៉ុណ្ណោះ។
ក្រោយពេលកើតហេតុម្ចាស់ឡាន និងម្ចាស់ម៉ូតូ បានសម្រុះសម្រួលគ្នា នៅកន្លែងកើតហេតុ ដោយម្ចាស់ម៉ូតូទាមទារសំណង ពីម្ចាស់ឡានចំនួន១០០ដុល្លារ។ តែម្ចាស់ឡានមិនព្រម បានសុំនៅត្រឹម៨០ដុល្លារ សម្រាប់ថ្លៃខូចខាតម៉ូតូ ដែលខ្លូនបានកិន។ ការសុំបញ្ចុះតម្លៃសំណង ដែលភាគីម៉ូតូ បានយល់ព្រម៕