រថយន្តស៊ិនទ្រីពន្លះជាមួយម៉ូតូ ស្លាប់១នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវ ២៧១ រវាងម៉ូតូ និងរថយន្តរបស់ ក្រុមហ៊ុន​ស៊ិនទ្រី បណ្តោល​ឲ្យ​មនុស្ស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: October 09, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១៣ និង ៤០ រសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវ២៧១ ក្បែរនឹងវិទ្យាល័យ ជាស៊ីមសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រជាធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យនិស្សិតម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស៊ិនទ្រីបានបើកបរនៅតាមផ្លូវ ២៧១ ទិសដៅ ពីកើត​ទៅ​លិច ចំណែកឯនិស្សិតជាម្ចាស់ម៉ូតូវិញ បានជិះម៉ូតូពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ ជន​រង​គ្រោះ​បានជិះម៉ូតូឆ្លងថ្នល់ តែក៏ជ្រុលចង្កួច ទៅប៉ះជាមួយរថយន្តខាងលើ ហើយដួលរបូតមួក សុវត្ថិភាពចេញ បោក​ក្បាលស្លាប់ភ្លាមៗ នៅកន្លែង។

ជនរងគ្រោះ មានឈ្មោះ អ៊ុន ប៊ុនទិត្យា មានអាយុ ២៧ឆ្នាំ ជានិស្សិតស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម។ ម៉ូតូរបស់យុវនិស្សិតរូបនេះ ប្រភេទ វេវ ពណ៍ខ្មៅមាន ស្លាកលេខ ភ្នំពេញ 1CM 2912។

ដោយឡែក ក្រោយពេលកើតហេតុ អ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាម បាននាំគេចខ្លួនបាត់​ឈឹង ដោយបន្សល់ទុករថយន្តនៅទីនោះ ជាមួយនឹងជនរងគ្រោះ។ មួយសន្ទុះមក ក្រុមសមត្ថកិច្ចបានចុះមក​វាស់​វែង និងនាំយកម៉ូតូ និងរថយន្តទាំងពីរភាគី ទៅរក្សាទុកដើម្បីរងចាំ ការដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...