យកមួកសុវត្ថិភាពមកតែងពាក់ រួចថតរូបផ្សាយ បង្កការភ្ញាក់ផ្អើល
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៧ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 10, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្មានអ្នកដំណើរណាម្នាក់ មិនក្រឡេកមើលមកនាង ម្ចាស់ទំព័រ «រំដួលលិចទឹក Romdoul Lich Tek» នៅលើហ្វេសប៊ុក ដែលកំពុងតែងខ្លួន ស្លៀកពាក់ជាមួយនឹងមួកសុវត្ថិភាព ប្រមាណជាង១០មួក ហើយថតជារូប ដើម្បីទុកផ្សាយនោះឡើយ។
កន្លងមកមក «រំដួលលិចទឹក» តែងតែតុបតែងខ្លួនប្លែកៗ មិនថាជាផ្លែឈើ បន្លែ ម្ហូប ត្រី…. តែពេលនេះ«រំដួលលិចទឹក»បែរជា យកមួកសុវត្ថិភាពជាម៉ូត មកបង្ហាញដល់អ្នកធ្វើដំណើរ តាមផ្លូវសាធារណៈ និងបង្ហោះតាមហ្វេស៊ុក យ៉ាងគគ្រឹកគគ្រេង។
អមជាមួយរូបភាព ៩សន្លឹក ដែលមានពាក់មួកសុវត្ថិភាពនេះ តារាហ្វេសប៊ុក«រំដូលលិចទឹក» បានសរសរជាពាក្យជួន ឲ្យដឹងថា៖ «សុវត្ថិភាពជាចំបង កុំឡើយរំលង មួកសុវត្តិភាព ទើបយើងមានប្រៀបលើគ្រោះថ្នាក់ សូមបងប្អូនគ្រប់ជាន់ថ្នាក់ កុំអាក់ពាក់មួក ខ្លួននិងកូនៗ មួកសុវត្តិភាពនេះហើយដូចជាក្បូន ចំលងជីវិតមិនឲ្យសូន្យ សូមបងប្អូនកុំប្រហែស»។
ចំពោះរូបភាព និងសាររបស់«រំដួលលិចទឹក» ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម គាំទ្រយ៉ាងច្រើន។ ពួកគេបានបញ្ចេញយោបល់ថា ពេញចិត្ត គាំទ្រ មានគំនិតច្នៃប្រឌិត និងសរសើរថា ពិតជាមានន័យមានគំនិតអប់រំដល់អ្នក ធ្វើដំណើរ ឲ្យពាក់មួកសុវត្ថិភាពគ្រប់ពេល។ តែគុណវិបត្តិមួយ ដែលចាំបាច់ត្រូវកែលំអ នោះគឺការបង្កការភ្ញាក់ផ្អើល នៅតាមដងផ្លូវដូច្នេះ អាចបង្ក ឲ្យមានគ្រោះថ្នាក់កើតឡើងទៅវិញ ព្រោះមនុស្សម្នាមិនមើលផ្លូវ ដែលត្រូវធ្វើដំណើរ តែបែរជាមកមើលតែនាងទៅវិញ៕