បានបុករះយ៉ាងសាហាវ រួចបើករត់ តែត្រូវពលរដ្ឋដេញទាន់ (vdo)
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០១ សីហា ២០១៥
- កែប្រែចុងក្រោយ: August 02, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពនៅក្នុងវីដេអូ ជាសក្ខីភាពដ៏សំខាន់មួយ បង្ហាញថា អ្នកប្រើប្រាស់ទ្រូងថ្នល់ ដ៏អន្ទ្រើសៗ នៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមានប្រាក់ ទិញរថយន្ដទំនើបជិះ បើកបរមិនគោរពច្បាប់ចរាចរណ៍ និងមិនគោរព អ្នកប្រើប្រាស់ទ្រូងថ្នល់ផ្សេងទៀតទេ។ នេះ គេនៅមិនទាន់និយាយដល់ ថាមានរថយន្ដទំនើបបើកហើយ ថែមទាំងមានបុណ្យស័ក្ដិ មានអំណាចនោះផង។
អ្នកបើករថយន្ដ ឡង់គ្រីសើរ ដ៏ទំនើប ដែលទំនងជាមន្ត្រីយោធាមួយរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំរង្វង់មូលចោមចៅ តែមិនបានឈប់រថយន្ត ចុះដោះស្រាយបញ្ហានោះទេ បែរជាព្យាយាមបើកគេច និងបានបុករះម៉ូតូរថយន្ត របស់អ្នកដំណើរផ្សេងទៀត យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការថ្លែងឲ្យដឹង របស់មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ។
ដូចនៅក្នុងរូបភាព បានបង្ហាញច្បាស់ទៀតថា ក្រុមពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននាំគ្នាជិះម៉ូតូដេញតាម ដើម្បីបង្ខំឲ្យរថយន្តឈប់ និងដោះស្រាយបញ្ហា។ ពលរដ្ឋខ្លះ បានយកដុំថ្មគប់ទៅលើរថយន្តទំនើបនេះ ថែមទៀតផង។
បន្ទាប់ពីបានគេចខ្លួន ជាច្រើននាទីមិនបានសម្រេច ម្ចាស់រថយន្ដបង្ក បានឈប់រថយន្ដស្លាកលេខ«ខ.ម»របស់ខ្លួន និងត្រូវបានក្រុមពលរដ្ឋ ព្រលះម្នាក់មួយដៃ មុននឹងបញ្ជូនជនបើកបរយ៉ាងព្រហើនេះ ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការដោះស្រាយ៕
» វីដេអូស្ដីពីព្រឹត្តិការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ៖