ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។


ផ្លូវថ្នល់ នៅក្បែរទីក្រុង រ៉ូស្តូវ ភាគខាងត្បូងនៃប្រទេសរ៉ូស្សី។ (រូបថតផ្តិតពីវីដេអូ)

ប្លែកៗ - បើអ្នករអ៊ូរទាំ ក្នុងការធ្វើដំណើរតាមផ្លូវថ្នល់ណាមួយ នៅប្រទេសកម្ពុជានោះ សូមអ្នកទស្សនា​ស្ថានភាព​ផ្លូវថ្នល់ដ៏រន្ធត់មួយនេះ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយវានឹងធ្វើឲ្យអ្នកគិតថា នឹងមិនមានផ្លូវថ្នល់ណាផ្សេងដូច នៅក្នុង​ពិភពលោក​ឡើយ។

ផ្លូវថ្នល់មួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង រ៉ូស្តូវ ផ្នែកខាងត្បូងនៃប្រទេសរ៉ូស្ស៊ី បានរងគ្រោះដោយសារ​ពំនើង​ផ្នត់​របស់ផែនដី និងរលកចលនារបស់ដីជាញឹកញាប់ ដើម្បីបានប្រែក្លាយជាផ្លូវថ្នល់ ដែលមិនអាចធ្វើដំណើរបាន និង​មានស្ថានភាពអាក្រក់ជាងគេក្នុងពិភពលោក។ រលកចលនាដីនេះ បានកើតឡើងតែនៅមួយកំណាត់ផ្លូវប៉ុណ្ណោះ ប៉ុន្តែ​វាគ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដទាំងឡាយ ជាពិសេសរថយន្ដ មិនអាចឆ្លងកាត់បាន។

នៅលើវីដេអូ លោកអ្នកនឹងឃើញថា នៅមានមនុស្សមួយចំនួន ដែលពោរពេញដោយសេចក្ដីក្លាហាន បាន​សាក​ល្បងធ្វើការឆ្លងកាត់ទីនោះ ដោយជិះកង់ ឬជិះម៉ូតូ។ ប៉ុន្តែបើចំពោះអ្នកចូលចិត្តជិះយានយន្ដបង្ហោះ ស្ថានភាព​ផ្លូវ​ថ្នល់កើតចេញតាមបែបធម្មជាតិដូចនេះ ពិតជាធ្វើឲ្យពួកគេពេញចិត្តស្ដូកតែម្ដង៕

សូមទស្សនាវីដេអូនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...