ក្រុមក្មេងស្ទាវស្រវឹង បើកឡានទំនើប ទំនើងបុករះមួយជួរ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 15, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីគ្រោះថ្នាក់នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីម៉ោង ១១យប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវនរោត្តម បន្តបុករហូតដល់ផ្លូវ៥៥ ត្រង់ចំណុចម្តុំផ្ទះយាយភូ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ របស់សាក្សីឲ្យដឹងថា រថយន្តបង្ករ ម៉ាក តាកុមា TACOMA ពណ៍ស ស្លាកលេខ ២AD-០៣៣៨ បើកបរដោយ ក្រុមក្មេងស្ទាវ០៥នាក់ ទាំងអាការៈស្រវឹង ក្នុងល្បឿនលឿន។
សាក្សីបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ព្រោះរថយន្ដ ដែលរងគ្រោះថ្នាក់ទាំងបួន សុទ្ធតែចតនៅស្ងៀម។ ចំណែកឯម្ចាស់ម៉ូតូ និងរឺម៉កកង់បី មួយគ្រឿងទៀត ក៏មិនបានរងបញ្ហាអ្វីដែរ។
រថយន្តរងការខូចខាតទាំង០៤នោះ ទីមួយម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ ២AC-៤៣០៧ បានខូចខាតមួយចំហៀងខាងឆ្វេង។ ទីពីរម៉ាក រេងរ៉ូវើ (RONG ROVER) ពណ៍ខ្មៅស្លាកលេខ ២Q-០០៣៣ ខ្ទេចស្តុបជ្រុលទៅបុកឡាន កូរ៉ូឡា(COROLA) ពណ៍ខ្មៅស្លាកលេខភ្នំពេញ ២J-៥៣៩០ មួយគ្រឿងទៀត។ ចុងក្រោយឡានកូរ៉ូឡា បានជ្រុលទៅបុកបន្ថែម ឡានកាម៉ារី (CAMRY) ពណ៍ស ស្លាកលេខ ខេមរៈភូមិន្ទ២-០៦៣៩មួយទៀត ខណៈដែលឡានទាំងពីរ បុកពេញទំហឹងលាន់ដូចរន្ទះ មានម៉ូតូមួយគ្រឿង នៅក្នុងនោះម៉ាក PCX មិនស្គាល់ស្លាកលេខរងការខូចខាត រួមជាជាមួយរឺម៉កង់បី មួយគ្រឿងទៀត យ៉ាងដំណំផងដែរ។
បន្ទាប់ពីហេតុការណ៍បុករះយ៉ាងរន្ធត់នេះ មន្រ្តីនគរបាលចរាចរណ៍ បានឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកបើករថយន្តបង្ករបានចំនូន ៣ នាក់ ខណៈពីរនាក់ទៀត បានរត់គេចខ្លូនដោយសុវត្តិភាព។ អ្នកទាំងបី ត្រូវបានគេស្គាល់ថា មួយឈ្មោះ ផាន់ ផានី អាយុ១៨ ឆ្នាំជានិស្សិតនៅមហាវិទ្យាល័យ ស្នាក់នៅផ្ទះមួយ នៅតាមបណ្តោយផ្លូវ ៣៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាម្ចាស់ឡានបង្ករ)។ ទីពីរឈ្មោះ ហេ សំបូរ អ្នករួមដំណើរជាមួយអាយុ ១៧ ឆ្នាំរស់នៅម្តុំផ្សារចាស់។ ម្នាក់ទៀតជាមិត្តភក្កិដែរនោះ ឈ្មោះ សុខ គន្ធា អាយុ១៨ ឆ្នាំ ស្នាក់នៅក្បែរផ្សាយសូរិយា សង្កាត់ផ្សារថ្មីទី១។
បច្ចុប្បន្នអ្នកទាំងបី ត្រូវបានមន្ត្រីនគរបាលបញ្ជូនខ្លួន រួមជាមួយវត្ថុតាងទាំងអស់ ទៅកាន់ទៅកាន់អធិការដ្ឋាន ខណ្ឌដូនពេញដើម្បី ធ្វើការដោះស្រាយ ទៅតាមច្បាប់៕