ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី តវ៉ា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា រឿង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ បានក្លាយជាទិសដៅដ៏ធំពីរ ដែល​ពលរដ្ឋ​រង​គ្រោះ​នឹង​បញ្ហា​ដីធ្លី ស្នើសុំឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ធ្វើអន្តរាគមន័ជាបន្ទាន់។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 14, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋច្រើនរយនាក់ មក​ពី​បណ្តា​សហគមន៍​រង​គ្រោះ​ដី​ធ្លី​នានា ពិសេស​សហគមន៍​បឹង​កក់ បាន​ជួប​ជុំ​គ្នា​តវ៉ា នៅ​មុខ​រដ្ឋសភា​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​អាជ្ញាធរ និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន ថា​រំលោភ​បំពាន​សិទ្ធិ​លំនៅ​ដ្ឋាន សេរីភាព​និង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ហើយ​ថែម​ទាំង​បរិហា​ធ្ងន់ៗ​ទៀត​ថា ពួក​ខ្លួន​ធ្លាប់​ស្វែង​រក​អន្តរាគមន៍ តែ​គ្មាន​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ម្តង​ណា​ឡើយ ពី​អាជ្ញាធរ​ទាំង​នោះ។ ការ​ជួប​ជុំ​តវ៉ា​របស់​ពលរដ្ឋ ក៏​បាន​ធ្វើ​ជា​ញត្តិ​មួយ​ជូន​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន សំដៅ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ក្រុម​ខ្លួន ដែល​ត្រូវ​បាន​ចាប់​ចង​ដាក់​ពន្ធនាគារ​នោះ​ផង​ដែរ។

ញត្តិចុះថ្ងៃទី១៤ ខែវិច្ឆិកា តំណាងដោយប្រជាពលរដ្ឋចំនួន១០នាក់ បានស្នើឲ្យមានការកោះ​ហៅរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ រួមទាំងប្រធានសាលាដំបូងរាជធានីភ្នំពេញ មកធ្វើការបកស្រាយនូវរាល់បញ្ហាអយុត្តិធម៌នានា ដែល​បានបង្កើតឡើងដោយស្ថាប័នទាំងពីរនេះ ពិសេសការសម្រេចកាត់ទោស ដោយដាក់​«ពន្ធនាគារ»លើ​ប្រជា​ពលរដ្ឋ១២នាក់ ទាំងគ្មានកំហុស ព្រះសង្ឃ៣អង្គទាំងខុសច្បាប់សាសនា រួមទាំងសកម្មជនគណបក្សសង្គ្រោះ​ជាតិ​ចំនួនពីរនាក់ផ្សេងទៀត។

ក្នុងញត្តិដដែលបានសរសេរបញ្ជាក់ថា ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្វែងរក​ការដោះស្រាយបញ្ហាទឹកលិចសហកមន៍បឹងកក់ ដែលបានលិចលង់ជាច្រើនថ្ងៃកន្លងមក ដោយសារក្រុមហ៊ុន ស៊ូការគូបិទប្រពន្ធលូបង្ហូរទឹក។ អាជ្ញាធរបានបំបែក និងចាប់ខ្លួនស្រ្តីបឹងកក់ ចំនួន៧នាក់។ ថ្ងៃទី១១ ខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លយនប្រជាពលរដ្ឋបីនាក់ និងព្រះសង្ឃមួយអង្គ។ ថ្ងៃទី១២ ខែវិច្ឆិកា ព្រះសង្ឃពីរអង្គទៀត ត្រូវ​ចាប់ព្រះកាយ និងចាប់ផ្សឹកដោយខុសច្បាប់។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសក្នុងពន្ធនាគារ​ចំនួនមួយ​ឆ្នាំ​ពេញ និងពិន័យជាប្រាក់ក្នុងម្នាក់ពីរលានរៀល។

មកទល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ នៅមិនទាន់កាតការឆ្លើយតបណាមួយពី​រដ្ឋសភា​នៅ​ឡើយ ចំពោះកិច្ចស្នើឲ្យមានការអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះទាំងនោះ។ ប៉ុន្តែក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ បាននិយាយថា នេះជាការផ្តល់ដំណឹងមករដ្ឋសភា ពិសេសទៅកាន់តំណាងរាស្រ្ត ដែលមាន​កាតព្វកិច្ចត្រូវដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ឲ្យបានដឹងជាផ្លូវការ។ ពួកគាត់បន្តថា កន្លងមក ទុក្ខ​លំបាករបស់ប្រជាពលរដ្ឋ មិនត្រូវបានតំណាងរាស្រ្តទាំងនោះ មើលឃើញឡើយ។

ត្រឹមរយៈពេលពីរបីថ្ងៃ ដើមខែវិច្ឆិកា ប៉ុណ្ណោះ ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ព្រះសង្ឃត្រូវបានចាប់ខ្លួន​ជាបន្តបន្ទាប់ ក្រោម«បទប្រមាថមន្ត្រីរាជការសាធារណៈ និងការបិទផ្លូវបង្កឲ្យស្ទះចរាចរណ៍»។ ហើយពួកគេ​លើកឡើងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្នុងបទស្មើសជាក់ស្តែង បង្កឲ្យមានការរំខានមន្រ្តីសាធារណៈ និងប្រជាពលរដ្ឋក្នុងការធ្វើចរាចណ៍ជាដើម។

សំណុំរឿងចាប់ខ្លួន និងនិងការសម្រេចសេចក្តី ដោយចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញនេះ ត្រូវបាន​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកថា អាជ្ញាធរយកការចាប់ខ្លួន និងដាក់គុកនេះជាការ​គម្រាមកំហែងផ្នែកស្មារតី និងគេចវេសពីកំហុសឆ្អងរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...