អគ្គីភ័យឆាបឆេះ រោងចក្រមួយកន្លែងនៅខណ្ឌដូនពេញ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 15, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីភ្លើងឆេះសន្ធោសន្ធៅនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអគ្គីភ័យ ជួយពន្លត់បានសម្រេច អស់រយៈពេលប្រមាណ២ម៉ោង ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងកើតហេតុ ជារោងចក្រស្តុកសម្ភារៈរបស់របរ និងសម្ភារៈអេឡិចត្រូនិច ផ្ទះលេខ២៦ ផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅជាប់របងវត្តស្រះចក។
អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានចុះផ្ទាល់ ក្នុងហេតុការណ៍អគ្គីភ័យនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា តំបន់ដែលរងអគ្គិភ័យ បានរួចផុត ពីការគម្រាមកំហែងហើយ។ ក្នុងនោះ មិនមានបង្កការខូចខាត ដល់អ្នកជិតខាងនោះទេ តែរបស់របរនៅខាងក្នុង ត្រូវបានលោកបញ្ជាក់ថា មានការខូចខាតមួយចំនួន។ លោកបានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះនេះ បើតាមការសន្និដ្ឋានបឋម បណ្តាលមកពីទូស្សេម៉ាស៊ីនកុំព្យូទ័រ នៅក្នុងការិយាល័យ ក្នុងនោះមានអ្នករបួសម្នាក់ ឈ្មោះ ថន ម៉ាប់ បានចូលទៅជួយពន្លត់ ហើយក៏ធ្លាក់ពីលើដំបូលសន្លប់ ត្រូវបញ្ជួនទៅមន្ទីពេទ្យកាល់ម៉ែត្រ។
លោក ព្រំ យ៉ុន អ្នកទទួលបន្ទុក ផ្នែកពន្លត់អគ្គីភ័យបានឲ្យដឹងថា អង្គភាពរបស់លោក បានប្រើប្រាស់ឡានទឹកអស់ចំនួន១៥គ្រឿង និងប្រើរយៈពេល ប្រមាណជា១ម៉ោង និង ៣០នាទី ទើបភ្លើងស្ងប់ស្ងាត់ទៅវិញ៕