ឃាត់ខ្លូនជនជាតិវៀតណាម៨នាក់ ក្នុងទីតាំងលក់គ្រឿងសង្ហារឹម
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 15, 2015
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជនជាតិវៀតណាម ទាំង៨រូបខាងលើ ជាបុរសទាំងអស់ ដែលសព្វថ្ងៃស្នាក់នៅ និងរកស៊ី នៅលើទឹកដីកម្ពុជា ដោយគ្មានលិខិតស្នាមច្បាប់លាស់។ នេះបើតាមសមត្ថកិច្ចកម្ពុជា ដែលបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនទាំងនេះ នៅក្នុងទីតាំងមួយ តាមបណ្តោយផ្លូវ៦០ET សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ទោ កែវ សាវុធ នាយប៉ុស្តិ៍បឹងទំពុន បញ្ជាក់ថា ជាជនជាតិវៀតណាមទាំងអស់ ពេលចុះធ្វើការឆែកឆេរ ឃាត់ខ្លូនបានភ្លាម ត្រូវបានកងកម្លាំងរបស់លោក បញ្ជូនទៅកាន់ការិយាល័យ នាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់។
លោកបញ្ជាក់ទៀតថា កងកម្លាំង បានចុះត្រួតពិនិត្យពីម៉ោង ៣ និង៣០នាទីរសៀល រហូតដល់ម៉ោង ៤០ និង៣០ នាទីរសៀលថ្ងៃទី ១៣ ខែកក្កដា។ ក្នុងនោះសម្រេចបានជនជាតិវៀតណាម រស់នៅខុសច្បាប់០៨ នាក់ ភេទប្រុស ដែលកំពុងស្នាក់នៅក្នុង រោងសិប្បកម្មឆ្នៃឈើ សម្រាប់លក់មួយកន្លែង នៅក្នុងមូលដ្ឋានរបស់លោក។
មន្ត្រីអនុវត្តន៍ច្បាប់ខាងលើ បានឲ្យដឹងទៀតថា ការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ នឹងធ្វើការសាកសួរជនទាំង៨នាក់បន្ថែម ហើយអាចឈានទៅដល់ ការបញ្ជូនអ្នកទាំងនោះ ទៅកាន់ប្រទេសដើមវិញ៕