ខ្ចីម៉ូតូគេទៅទិញសាច់ឆ្កែ តែប៉ះជាមួយឡានធំ រងគ្រោះដល់ជីវិត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 15, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសដែលរងគ្រោះ ដល់ជីវិតនេះ ឈ្មោះ ហៀង ស្រស់ រស់នៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សាក្សីនៅកន្លែងកើតហេតុ លោក ថា វាសនា ឲ្យដឹងថា ដំបូងលោកឃើញ ម៉ូតូជនរងគ្រោះ ម៉ាកគប់ ស្លាកលេខកំពង់ធំ ១E-០៣០១ កំពុងជិះពីមុខឡាន បន្តិចក្រោយមក ឡានធំម៉ាក FUSO ស្លាកលេខ ៣A-១៨៤៩ បើកយ៉ាងលឿន ដើម្បីវ៉ាម៉ូតូជនរងគ្រោះ។ តែមិនបានសម្រេច បានប៉ះចង្កូតម៉ូតូ ហើយម៉ូតូ បានអូសជាប់ ជាមួយឡាន ប្រមាណ១០ម៉ែត្រ បណ្តាលឲ្យបុរស នៅជិះម៉ូតូខាងក្រោយ រងរបួសក្បាលធ្ងន់ធ្ងរ រហូតតដល់ស្លាប់។ សាក្សីបន្តទៀតថា ពេលអ្នកបើកឡាន ឃើញអ្នករងគ្រោះស្លាប់ បានបើកទ្វារឡាន រួចរត់គេចខ្លូន ជាមួយព្រូឡាន ទៅតាមផ្លូវមួយ ចន្លោះរោងចក្រ ក្បែរកន្លែងកើតហេតុ។
លោក សឿន ចិន អ្នកបើកម៉ូតូ ជាមួយជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោករស់នៅភូមិឃុំ ជាមួយជនរងគ្រោះ បច្ចុប្បន្នកំពុងធ្វើការ នៅក្រុមហ៊ុន ប៉ាង លួន ជាកម្មករ ផ្នែកលើកម្នាងសិលា។ លោកថា លោកនិងជនរងគ្រោះ អាយុ២០ឆ្នាំដូចគ្នា ហើយសព្វថ្ងៃ ជនរងគ្រោះជាមិត្តរបស់លោក មានគូដណ្តឹងហើយ តែមិនទាន់ដល់ថ្ងៃរៀបការ។ លោកបញ្ជាក់ថា នៅថ្ងៃកើតហេតុ លោក និងមិត្តភក្កិ (អ្នកស្លាប់) បានខ្ចីម៉ូតូគេ ទៅទិញសាច់ឆ្កែ តែមិនទាន់ដល់ ក៏ជួបគ្រោះថ្នាក់កណ្តាលផ្លូវ។
បច្ចុប្បន្ន អ្នករងគ្រោះ ត្រូវបានមន្ត្រីជំនាញ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត។ ចំណែកឯម្ចាស់ឡានបង្ក និងព្រួឡាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន បញ្ជួនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ខណ្ឌមានជ័យ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕