ពិធីសម្ពោធផ្លូវក្នុង«ក្រុងគុជ» ដែលគ្មានវត្តមាននាយករដ្ឋមន្ត្រី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាល់កម្មវិធីសម្ពោធសមិទ្ធិផលនានា ដូចជាការសម្ភាធផ្លូវ សម្ពោស្ពាន សម្ភោធអាគារជាដើម ភាគច្រើនត្រូវបានបើក ដាក់ឲ្យប្រើប្រាស់ដោយរដ្ឋ ឬមន្ត្រីរបស់រដ្ឋាភិបាល ជាពិសេស ដាក់ឲ្យប្រើប្រាស់ ដោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន តែម្តង។ ប៉ុន្តែនៅកំណាត់ផ្លូវមួយនេះ អ្នកដែលដាក់ឲ្យផ្លូវនេះ ឲ្យបណ្ដាជនទូទៅប្រើប្រាស់ ជាព្រឹទ្ធាចារ្យមួយរូប នៅក្នុងសហគមន៍ ជ្រើសរើសដោយសហគមន៍ ដែលបានចូលរៃអង្គាសប្រាក់គ្នា ដើម្បីសង់ផ្លូវនេះឡើង។
ផ្លូវមួយខ្សែប្រវែង ១០០ម៉ែត្រ ដែលអមជាមួយ ផ្លូវរថភ្លើងនេះ ស្ថិតក្នុង«សហគមន៏បឹងកក់ ភូមិ១ ក្រុមទី៨...» នេះបើតាមការបញ្ជាក់ នៅលើទំព័រហ្វេសប៊ុក របស់លោក ចាន់ ពុទ្ធស័ក្តិ សកម្មជនសិទ្ធិលំនៅដ្ឋាន ដ៏សកម្មម្នាក់ នៃប្រជាពលរដ្ឋក្នុងតំបន់នោះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។ លោក ពុទ្ធស័ក្ដិ បានបញ្ជាក់ថា ផ្លូវមួយខ្សែរនេះ ស្ថាបនាឡើង ដោយប្រើប្រាស់នូវខ្សាច់ និងថ្ម ដើម្បីបម្រើដល់ការធ្វើដំណើរ ប្រជាពលរដ្ឋក្នុងភូមិ និងតំបន់ផ្សេងទៀត។
ព្រឹទ្ធាចារ្យដែលមានកិត្តិយសដ៏ខ្ពងខ្ពស់ ត្រូវបានសុំឲ្យមកកាត់ខ្សែរបូ បើកផ្លូវនេះ ឲ្យសាធារណៈជនប្រើនោះ គឺលោកតាម្ចាស់ភូមិ ឈ្មោះ ស្រី ចែម។ ពិធីសម្ពោធនេះ មានការចូលរូម ពីអ្នកភូមិជិតខាង យ៉ាងច្រើនកុះករ«ផងដែរ»។
លោក ចាន់ ពុទ្ធស័ក្តិ បានបញ្ជាក់ថា៖ «ផ្លូវមួយខ្សែនេះ ស្ថិតនៅភូមិ១ ក្រុម៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ផ្លូវរថភ្លើង។ (...) ផ្លូវនេះខូចខាត ដោយទឹកភ្លៀងជន់ ដក់គ្មានកន្លែហូរ ធ្វើអោយខូងដី និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីនេះ។»៕
» សូមទស្សនារូបភាព នៃពិធីសម្ភោធដូចខាងក្រោម៖