ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

ហេតុការណ៍ បានបង្ករភាពភ្ញាក់ផ្អើល ទាំងកណ្តាលយប់ នៅបរិវេណខេមកូស៊ីធី (CAMKOCITY) បណ្តាល​ឲ្យ​ខូច​ខាត រថយន្ត​មួយ​គ្រឿង ប៉ុន្តែហេតុការណ៍ផ្ទុះរថយន្ត បង្កជាភ្លើងនេះ មិនមានអ្នករបួស ឬស្លាប់នោះទេ។ ករណី​នេះ មិន​ទាន់​ត្រូវ​បាន​ដឹង​ពី​មូលហេតុ​នៅឡើយ ដោយអ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា ​ឆេះ​ភ្លាមៗ​មិន​ដឹង​រឿង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: August 01, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រថយន្ដដែលរងការខូចខាត ត្រូវបានស្គាល់ថា មានម៉ាក ជ្ជិហ្វ បើកបរដោយបុរសម្នាក់ មិនស្គាល់​អត្តសញ្ញាណ បើកនៅតាមបណ្តោយផ្លូវ ចូលទៅបុរី ខេមកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណី​នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ យប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងនោះ រថយន្តមួយ​គ្រឿងខាងលើ បានរងការខូចខាត ដោយឆេះផ្ទុះចេញ ជាភ្លើង ខ្លោចខ្ចេចគ្មានសល់ ផ្នែកសោភណ័ភាពខាង​ក្រៅ។

អ្នកឃើញហេតុការណ៍ម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ មិនទាន់មានអ្នកណាម្នាក់ អាចបញ្ជាក់ថា មក​ពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលកើតហេតុ អ្នកនៅជិតហេតុការណ៍ បានឃើញបុរសអ្នកបើករថយន្ត រត់​គេច​ចេញ ពីឡានរបស់ខ្លូន ដោយសុវត្តិភាព។ សាក្សីបានអះអាងទៀតថា ឡានខាងលើ ត្រូវបានផ្ទុះ​ឆេះខ្ទេច​ភ្លាមៗ ដោយគ្មានមូលហេតុ ខណៈដែលអ្នកបើកបរ នៅខាងក្នុង កំពុងបញ្ជាយានយន្ដ។

តាមការបញ្ជាក់ របស់មន្រ្តីចរាចរណ៍រាជធានីម្នាក់ ដែលបានទៅដល់ក ន្លែងកើតហេតុ ក្រោយពេលភ្លើងឆេះ​នោះ បាន​ឲ្យដឹងថា ឡានដែលផ្ទុះឆេះ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ចំណែកម្ចាស់ ក៏មិនត្រូវបានសមត្ថកិច្ច រកឃើញអត្តសញ្ញាណដែរ។ បន្ទាប់ពីមានការអន្តរាគមន៍ ពីមន្រ្តីមានសមត្ថកិច្ច ភ្លើងដ៏សន្ធោសន្ធៅ​ត្រូវបាន​រលត់ ហើយរថយន្ដត្រូវបានស្ទូច បញ្ជូនទៅទុកជាវត្ថុតាង រងចាំម្ចាស់ទៅធ្វើការដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...