ក្រឡាប់​រ៉ឺម៉ក​កង់​បី​ពី​ផ្លូវចោត ធ្លាក់​អ្នក​បើក​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់

បុរសអ្នកបើករ៉ឺមកកង់បី ដឹកដែកម្នាក់ បានស្លាប់ដោយសារ បើកឡើងទីខ្ពស់មិនរួច បានធ្លាក់ពីទីចំណោតចុះមក ត្រូវរ៉ឺម៉ក និងដែកដែលខ្លួនកំពុងដឹក សង្កត់ នៅកន្លែងកើតហេតុ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 25, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមេរៀនមួយ សម្រាប់អ្នកដឹករបស់ធ្ងន់ ឡើងចំណោត ទាំងឡាយផ្សេងទៀត។ បើកម្លាំងយាន អូសឡើង​ទួល​មិនរួច ឬទំងន់ផ្ទុក ធ្ងន់ជាកម្លាំងទប់របស់យាន នោះគេមិនគួរឡើង ឬចុះទួលឡើយ ព្រោះវាអាចបង្ក ឲ្យក្លាយ​ជា​វិនាសកម្មបាន។ ដូចករណីគ្រោះថ្នាក់ដល់ជីវិត របស់ម្ចាស់យានកង់បីនេះ ជាដើម។

ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ កើតឡើង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។ រ៉ឺមកកង់បី និងដែកផ្ទុក នៅលើរ៉ឺមក បានបែរក្រឡាប់ មកសង្កត់អ្នកបើកបរ នៅត្រង់ចំណុចកំពង់ដរ អរិយក្សត្រ ស្ថិតនៅឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ គ្រោះថ្នាក់ ដែលបានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីរសៀលនេះ បាន​សម្លាប់អ្នកបើករ៉ឺមក ឈ្មោះ ទ្រី តា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាជាងដែក មានទីលំនៅ ក្នុងឃុំស្រុក​ខាង​លើ។

តាមប្រភពព៍ត័មាន ពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើក​រ៉ុម៉ក ដឹកដែកពេញមួយរ៉ឺម៉ក ពីភ្នំពេញ មកដល់កំពង់ដ អរិយក្សត្រ នៅត្រើយខាងលិច និងបានឆ្លងទៅ​ត្រើយ​ខាង​កើត។ នៅពេលនោះ រ៉ឺម៉កកង់បី ឡើងច្រាំងទន្លេមិនរួច បានពាក់កណ្តាលប៉ុណ្ណោះ ក៏រអិលថយក្រោយ​មក​វិញ។ អ្នកឃើញហេតុការណ៍បានបន្តទៀតថា នៅពេលជនរងគ្រោះ ឃើញសភាពមិនស្រួល ក៏បានលោត​ចេញ ពី​រ៉ឺម៉ក ប៉ុន្តែអកុសល លោតមិនផុត ត្រូវរ៉ឺម៉កក្រឡាប់សង្កត់ ចំក្បាលរបួសធ្ងន់ធ្ងរ។

ក្នុងពេលភ្លាមៗ អ្នកធ្វើដំណើរ ដែលឃើញហេតុការណ៍ដូច្នេះ ក៍ជួយលើករ៉ឺម៉កចេញ ដើម្បីសង្ក្រោះយកជន​រងគ្រោះ ទៅមន្ទីពេទ្យនៅភ្នំពេញ ប៉ុន្តែនៅពេលឆ្លង មកដល់ត្រើយខាងលិច ជនរងគ្រោះបានផុតដង្ហើម​ទៅ​ហើយ។ សាច់ញាតិ និងក្រុមគ្រួសារ បានមកទទួលសាកសព ពីមន្រ្តីមានសមត្ថកិច្ច បន្ទាប់ពីធ្វើ​កោសលវិច័យ​រួច ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...