សេចក្តីព្រាងច្បាប់ NGO ត្រូវបានព្រឹទ្ធសភា «អនុម័ត»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 25, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេសកម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបានរដ្ឋសភាអនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។
បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូនកើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។
» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ។
ការអនុម័៍តរបស់ព្រឹទ្ធសភា បានធ្វើឡើង ខណៈ សកម្មជនរបស់អង្គការ សមាគម សហគមន៍ ក្រុមយុវជន ព្រះសង្ឃ និងពលរដ្ឋមនួយចំនួន បានប្រមូលផ្តុំលើផ្លូវនរោត្តមខាងមុខ និងលើផ្លូវត្រសក់ផ្អែម ខាងក្រោយព្រឹទ្ធសភា ដើម្បីទាមទាមិនឲ្យព្រឹទ្ធសភា យល់ព្រមអនុម័ត លើសេចក្តីព្តាងច្បាប់នោះ។ ក្រុមសកម្មជនទាំងនេះ បានជួបភាពបរាជ័យ នៅក្នុងការតវ៉ារបស់ពួកគេ ចំនួនពីរលើករួចមកហើយ នៅចំពោះរដ្ឋាភិបាល និងនៅចំពោះរដ្ឋសភា ដើម្បីស្នើសុំឲ្យទម្លាក់ចោល នូវសេចក្តីព្រាងច្បាប់នេះ នាពេលកន្លងមក។
អតីតអ្នកច្បាប់ម្នាក់ និងជាចអតីតចៅក្រមមួយរូប បានលើកឡើង ចំពោះសេចក្តីព្រាងច្បាប់ខាងលើថា មិនស្របតាម ទម្រង់ និងគតិច្បាប់។ លោក ស សុវ៉ាន អតីតសាស្ត្រាចារ្យសាលាច្បាប់ បានធ្វើការចោទប្រកាន់ថា ច្បាប់នោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា យកជនមិនចេះច្បាប់ ឲ្យមកធ្វើច្បាប់។
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ៕