ឃាត់​ខ្លូន​មនុស្ស​៤​នាក់ ព្រោះ​«ជំពាម»​គ្រាប់​ដែក​នៅ​កោះ​ពេជ្រ

ជនសង្ស័យ ០៤ នាក់ ជាកម្មករសំណង់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចតុមុខ ឃាត់ខ្លូន ក្រោមហេតុផលថា អ្នក​ទាំង​នោះ បាន​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ នៅចំណុច ក្បាលស្ពានកោះពេជ្រ លើផ្លូវព្រះសុរាម្រិត ក្នុង​សង្កាត់​ចតុមុខ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: សន្តិសុខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជនសង្ស័យទាំង០៤នាក់ ត្រូវបានគេស្គាល់ថា ជាកម្មករសំណង់ ស្នាក់នៅក្នុងបរិវេណកោះពេជ្រ ម្តុំគល់​ស្ពានកោះពេជ្រ។ ជនសង្ស័យទីមួយ ឈ្មោះ យុត ភក្រ្តា អាយុ២២ឆ្នាំ ទីពីរឈ្មោះ វ៉ាន់ ស៊ីថា អាយុ១៧ឆ្នាំ និង​ទីបីឈ្មោះ សុខ សាយ អាយុ២០ ឆ្នាំ ចំណែកឯម្នាក់ចុងក្រោយ ឈ្មោះ សុខ ខួច អាយុ១៧ឆ្នាំ។ អ្នកទាំងបួន មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំងដូចគ្នា។

ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់នគរបាលប៉ុស្តិ៍ ចុះធ្វើការឃាត់ខ្លូន កាលពីវេលាម៉ោង ១២​និង​៣០នាទី យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។ អ្វីដែលនគរបាល បានរកឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល​នោះ គឺអាវុធដែលជនសង្ស័យបានប្រើ ជា«ជំពាមកៅស៊ូ»ចំនួន២គ្រឿង ដែលប្រើប្រាស់គ្រាប់ ប្រភេទខ្ចៅបាទ្បុង និងគ្រាប់ដែកកាត់ សម្រាប់បាញ់។

ក្រោយពេលឃាត់ខ្លូន កម្លាំងនគរបាល បានរកឃើញវត្ថុតាង ជំពាមកៅស៊ូចំនួន២ គ្រាប់បាញ់ជាដែកកាត់ ចំនួន៣៩គ្រាប់ ខ្ចៅបាទ្បុងបាញ់ចំនួន១៥គ្រាប់ និងឧបករណ៍ប្រើប្រាស់ ជាមួយជំពាមដៃផ្សេងទៀត។ បច្ចុប្បន្ន អ្នកទាំង០៤ ត្រូវបានបញ្ជូនខ្លូន ទៅសាកសួរបន្ថែម នៅអធិការដ្ឋានខណ្ឌដូនពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...