ដក​តំណែង ផ្លយ ពី​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ដែល​បាន​ពី​ការ​ឈ្នះ ផាគីអៅ

គណៈកម្មការប្រដាល់ពិភពលោក ហៅកាត់ WBO ទើបនឹងដកតំណែង ម្ចាស់ខ្សែក្រវ៉ាត់ ពីអ្នកប្រដាល់អាមេរិក ផ្លយ ម៉ាយវេដ័រ (Floyd Mayweather) បន្ទាប់ពីបានឈ្នះតំណែងនេះ ពីការប្រកួតជាមួយ នឹងកីឡាករហ្វីលីពីន ម៉ានី ផាគិអៅ (Manny Pacquiao) កាលពីដើមខែឧសភា។ ការដកតំណែងនោះ បានធ្វើឡើង បន្ទាប់ពីគណៈកម្មការ មិនទទួលបាន នូវទឹកប្រាក់មួយចំនួន ដែលកីឡាករត្រូវបង់ឲ្យខ្លួន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះឬ ជាការប្រកួតប្រចាំសតវត្សន៍? កីឡាករប្រដាល់អាមេរិក ផ្លយ ម៉ាយវេដ័រ ទើបនឹងត្រូវបាន ដកតំណែង​ចេញ ជាម្ចាស់ខ្សែក្រវ៉ាត់ WBO សម្រាប់ទំងន់មធ្យប់ (តិចជាង៦៦,៧គីឡូក្រាម) ដែលខ្លួនទទួលបាន បន្ទាប់ពី​បាន​ប្រកួត ជាមួយកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ កាលពីដើមឧសភា។ ការសម្រេចចិត្តនេះ បានធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករអាមេរិក មិនបានបង់ប្រាក់ ទៅឲ្យគណៈកម្មការប្រដាល់ពិភពលោក (World Boxing Organization) មួយនេះ។ នេះបើតាមការប្រកាស របស់គណៈកម្មការពិភពលោក កាលពីយប់ថ្ងៃចន្ទ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់គណៈកម្មការនេះ បានសរសេរឲ្យដឹងថា៖ «WBO មិនមានជម្រើសអ្វីផ្សេង ក្រៅតែពីឈប់ទទួលស្គាល់ ផ្លយ ម៉ាយវេដ័រ ជាម្ចាស់ជើងឯងពិភពលោក របស់ WBO សម្រាប់ទំងន់មធ្យម និងទុកតំណែងនេះ ឲ្យនៅទំនេរ»។

កីឡាករអាមេរិក ដែលបានប្រកួតឈ្នះ កីឡាករហ្វីលីពីនដោយពិន្ទុ នៅក្នុងការប្រកួតប្រចាំសតវត្ស ដ៏គួរឲ្យ​ខក​ចិត្ត នៅក្រុងឡាសវ៉េហ្គាស នោះ បានទទួលប្រាក់ ដាក់ហោប៉ៅខ្លួនទាំងអស់ ប្រមាណជា២០០លានដុល្លា។ នេះបើតាមការប៉ាន់ប្រមាណ ធ្វើឡើងដោយស្ថាប័ន មួយចំនួន។ នៅក្នុងលក្ខត្តិកៈរបស់ «WBO» បានកំណត់​ឲ្យកីឡាករ​ដែលទទួលបានតំណែងជាម្ចាស់ខ្សែក្រវ៉ាត់ ត្រូវបង់ប្រាក់ទៅឲ្យខ្លួន ៣% នៃប្រាក់ដែល​កីឡាករ​ទទួល​បាន។ លក្ខត្តិកៈនោះដដែល ក៏បានចែងដែរថា ម្ចាស់ខ្សែក្រវ៉ាត់ នៅក្នុងក្របខ័ណ្ឌទំងន់មួយ មិន​អាច​មាន​ខ្សែក្រវ៉ាត់ នៅក្នុងក្របខណ្ឌ ទំងន់មួយទៀតនោះឡើយ ផ្ទុយពីករណីរបស់ ផ្លយ ម៉ាយវេដ័រ ដែលមានខ្សែ​ក្រវ៉ាត់​ជាច្រើន ក្នុងនោះដូចជា «WBA» និង«WBC»ជាដើម។

គណៈកម្មការ «WBO» បានពន្យល់ទៀតថា៖ «លោក ម៉ាយវេដ័រ មិនបានបង់ប្រាក់ ២០០ ០០០ដុល្លា ដែល​តម្រូវឲ្យលោកបង់ ដើម្បីបានចូលរួមប្រកួត ដណ្ដើមតំណែងជើងឯកពិភពលោក របស់ WBO។ (...) ហើយ​មិនត្រឹមតែប៉ុណ្ណឹង លោក ម៉ាយវេដ័រ មិនបានបញ្ឈប់តំណែងខ្លួនឯង ចេញពីម្ចាស់ខ្សែក្រវ៉ាត់ពីរផ្សេង នោះ​ទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...