អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

អ្នកចម្រៀង ដែលមានសំនៀង ជាខ្មែរសិរិន្ទ្រម្នាក់ បានបង្ហាញការព្រួយបារម្ភ និងការយកចិត្តទុកដាក់ ចំពោះ​មនុស្ស​ចាស់ និង​កូន​ក្មេង ដែល​បាន​រង​គ្រោះ មានរបួសនិងស្លាប់ នៅសមរភូមិប្រយុទ្ធ ព្រោះការ​ដណ្តើម​អំណាច​គ្នា រវាង​នាយក​រដ្ឋមន្រ្តី​ទី១ និង​នាយក​រដ្ឋមន្រ្តី​ទី២ នៃ​ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៧។
អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា
ទាហានស្និតនឹងលោក ហ៊ុន សែន ត្រូវបានបញ្ជូនមកបង្ក្រាប កម្លាំងស្និតនឹងទ្រង់ រណឬទ្ធិ នៅចំណុចក្ដាន់ពីរ រាជធានី​ភ្នំពេញ។ (រូបថត Masaru Goto)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្តើមដំបូង ក្នុងបទចម្រៀងនោះ អ្នកចម្រៀង​ដែលគេ​មិនស្គាល់មុខ បានច្រៀងឡើងថា៖ «កម្ពុជា កម្ពុជា បាញ់គ្នា​ទៀតហើយ ស្រណោះមនុស្សចាស់ ស្រណោះកូនក្មេង ងាប់ម៉្មតហើយ ងាប់ម៉្មតហើយ។» រួចបាន​រៀប​រាប់ ក្នុងភាសារខ្មែរសូរិន្ទ្រ បែបរឺដឺនទៀតថា៖ «កម្មអើយ កម្ពុជា បាញ់គ្នាៗទៀត​ហើយ រណឬទ្ធិ ហ៊ុន សែន … អាណិតឯណោះ មនុស្សចាស់ ក្មេង ក្រមុំ លឺសម្លេងកាំភ្លើងធំ រត់ចោលស្រុកស្រែ»។

ដោយមានលាយជាមួយភាសាថៃ បែបទួញសោកខ្លះៗផង ចម្រៀងបានរៀបរាប់ថា សង្គ្រាមស៊ីវិលនៅកម្ពុជា បានកើតឡើងចំនួនពីរដងហើយ មនុស្សបែក​បាក់​គ្រួសារ ឃ្លាតឪពុកម្តាយ បងប្អូន រស់នៅយ៉ាងវេទនា គ្មាន​ទីពុំនាក់ និងគ្មានការរស់នៅស្រួលឡើយ ក្នុងជាតិនេះ។ រីឯលោក ហ៊ុន សែន វិញ មានភាពចំណាប់ ក្នុង​ការ​ធ្វើសង្គ្រាមនោះ ដោយបានសម្លាប់មនុស្ស ជាហូរហែរ និងខ្លះទៀតបានបាញ់ចោល ដូចជាគេធ្វើមែនទែន យ៉ាង​ដូច្នោះដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍បង្ហូរឈាម ដោយយោធា កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានសម្លាប់​ជន​ស៊ីវិល និងយោធាជាច្រើននាក់ រួមនឹងទ្រព្យសម្បត្តិ របស់​អាជីវករ របស់ប្រជាពលរដ្ឋមួយចំនួនធំផង។ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទី២ អំឡុងប្រយុទ្ធដោយយោធា ក្នុងឆ្នាំ១៩៩៧ នោះ បានរងការ​ចោទ​ថា មាន​ចេតនាធ្វើរដ្ឋប្រហារ ទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីនាយករដ្ឋមន្ត្រីទី១។ នៅពេលនោះលោក អ៊ឹង ហួត មកពីគណបក្សហ៊្វុនស៊ិនប៉ិចដែរ បានឡើងកាន់​តំណែង ជានាយករដ្ឋមន្ត្រី​ទី១ ជំនួស​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប៉ុន្តែគ្មាន​សិទ្ធិអំណាច​អ្វីឡើយ៕

» សូមទស្សនាចម្រៀងនេះ ដូចតទៅ៖

» វីដេអូផ្សេងទៀត ស្ដីពីការថ្លែងរបស់លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...