បុក​រះ​មួយ​ជួរ រួច​បើក​ឡាន​គេច​ខ្លូន តែ​ជន​រង​គ្រោះ​ដេញ​ទាន់

រថយន្តមួយគ្រឿង បានបើកបុករះអ្នកដំណើរ មួយជួរផ្លូវ ហើយចុងក្រោយ បានទៅបុកឡានមួយគ្រឿងទៀត មុន​នឹង​ព្យាយាម​បើក​គេច តែមិនអាចគេចខ្លួនបាន ព្រោះម្ចាស់ឡាន និងអ្នកដំណើរងរគ្រោះទាំងនោះ បានរួមគ្នា​ដេញ​តាម ទៅ​ទាន់​រថយន្ដ​បង្ក នៅ​ជិត​វត្តកោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ ដែលបង្ករការភ្ញាក់ផ្អើល នៅជិតវត្តកោះ តាមបណ្តោយផ្លូវមុន្នីវង្សនេះ ត្រូបានសាក្សីម្នាក់ រៀបរាប់​ឲ្យដឹងថា មិនមែនបង្កនៅទីនេះទេ តែគ្រោះថ្នាក់ បានបង្កឡើង នៅជិតសួនកុមារខាងត្បូង ព្រះបរមរាជវាំង ក្នុង​សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែម្ចាស់ឡានបង្ក បានព្យាយាមបើកគេច ទើបជន​រង​គ្រោះ​តាម​ទាន់ នៅទីនេះ។ សាក្សីបន្តទៀតថា ឡានបង្ក ម៉ាកលិចស៊ីស៣០០ ពណ៍ស ស្លាកលេខភ្នំពេញ ២J-៧៧៨៨ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

អ្នកឃើញហេតុការណ៍ នៅជិតសួនកុមារ បានបញ្ជាក់ប្រាប់ដែរថា ដំបូងឡានបង្កខាងលើ បានបើកយ៉ាងលឿន ទៅបុកស្រ្តីចំណាស់លក់ពោតម្នាក់ ខណៈដែលគាត់កំពុងអង្គុយលក់ បណ្តាលឲ្យរងរបួស។ បន្ទាប់មក ឡាន​បង្កនៅតែបន្តល្បឿនគេចខ្លូន ក៏ជ្រុលទៅបុកកង់បី មួយគ្រឿងទៀត នៅតាមបណ្តោផ្លូវនោះដែរ បណ្តាល​ឲ្យ​ស្រ្តីចំណាស់ម្នាក់ទៀត នៅលើកង់បី រងរបួសបាក់ដៃស្តាំ។ នៅតែមិនព្រមឈប់ រថយន្ដមួយនេះ បានបុករះ​បន្ថែម ឡានមួយគ្រឿងទៀត ដែលនៅក្បែរនោះ ម៉ាក VIGO ស្លាកលេខ នគរបាល ២-១២០៣ បណ្តាល​ឲ្យ​ខូច​ខាតមួយចំនួនទៀត។

បន្ទាប់ពីធ្វើការបុករះបានមួយជួរ នៅតែបើករត់គេចយ៉ាងលឿន តែត្រូវក្រុមអ្នករងគ្រោះ ទាំងម្ចាស់ រ៉ឺម៉កកង់បី ទាំង​ម្ចាស់ឡាន វីហ្គោ តាមប្រមាញ់ប្រកិតពីក្រោយ រហូតមកដល់ផ្លូវមុន្នីវង្ស ត្រង់ចំណុច ក្បែរវត្តកោះ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទើបឃាត់ខ្លូន ម្ចាស់ឡានបង្កបាន។ ភ្លាមៗនោះ មានមន្រ្តីនគរបាល តាមទៅ​ជួយ​អន្តរាគមន៍ នៅទីតាំងជម្លោះផងដែរ នៅម៉ោង៨ និង២០ នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥។

បច្ចុប្បន្ន មន្ត្រីនគរបាលបានដកហូត វត្ថុតាង ពីភាគីទាំងសងខាង ទៅធ្វើការដោះស្រាយ នៅប៉ុស្តិ៍​រដ្ឋាបាល​នគរបាល​បឹងរាំង ដើម្បីដោះស្រាយ ទៅតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...