ម៉ូតូស្កុបពី ជល់ម៉ូតូសង់ឌ្រីម របួសធ្ងន់ទាំងព្រឹក
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី១៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 17, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោង៦នឹង៣០នាទី ព្រឹកថ្ងៃច័ន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងនៅផ្លូវ៥៩៨សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងស្រាល។
តាមប្រភពពត័មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស្កូបពី ពណ៍ផ្កាឈូកពាក់ស្លាកលេខ ភ្នំពេញ1AV-1835 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូងដែលបញ្ច្រាសទិសដៅពីគេ។ រំពេចនោះម៉ូតូស្កូបពី បានបត់ចូលគ្លីនិកព្យាបាលមួយយ៉ាងលឿន ដោយមិនបានប្រើភ្លើងសញ្ញាអ្វីទាំងអស់ ហើយបានបុកជាមួយនឹងម៉ូតូឌ្រីម ពណ៍ខ្មៅពាក់ស្លាកលេខ ក្រចេះ1B-0663 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឌ្រីមបាក់ជើងខាងស្តាំ ចំនែកឯម្ចាស់ម៉ូតូស្កូបពីរងរបួសស្រាល។
បន្ទាប់ពីរកើតហេតុ រថយន្តសង្រ្គោះបន្ទាន់ បានដឹកអ្នករបួសទៅកាន់មន្ទីពេទ្យ ប៉ុន្តែនៅមានការប្រកែកគ្នា ដោយម្ចាស់ម៉ូតូ ទ្រីម ទាមទារសំណងពីម្ចាស់ម៉ូតូស្កូបពី ប៉ុន្តែម្ចាស់ម៉ូតូនេះបដិសេធន៍ មិនព្រមចេញថ្លៃព្យាបាលនឹងថ្លៃខូចខាតឡើយ។ រឿងហេតុនេះ បានបន្តប្តឹងទៅកាន់ប៉ុស្ដ៍នគរបាលទួលសង្កែ ដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់។
យុវជន ម៉ៅ សាក្សីដែលជាអ្នកធ្វើដំណើរនៅលើផ្លូវនេះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា ពេលនោះ លោកបានឃើញម៉ូតូស្កូបពីនោះ បើកលឿនពេក លោកក៏បានជិះកង់គេច បណ្តាលឲ្យកង់ដួលចូលក្រហុកអែបផ្លូវ តែមិនមានរងរបួសអ្វីទេ តែលោកមិននឹកស្មានថា ម៉ូតូនេះបង្ករគ្រោះថ្នាក់ចររាចរណ៍ បន្ទាប់ពីខ្លួនជៀសផុតនោះទេ៕