កម្ពុជា​នឹង​មាន​រថយន្ដ​ក្រុង ដើរ​ដោយ​អគ្គិសនី ក្នុង​ពេល​ខាង​មុខ?

បន្ទាប់ពីបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុងធំៗមួយចំនួនរួចមក ក្រុមហ៊ុន វ៉ាំងសង់ បូឡូរ៉េ (Vincent Bolloré) របស់​បារាំង មានគម្រោងនឹងពង្រីកបណ្ដាញយានយន្ដ ដើរដោយចរន្ដអគ្គិសនីរបស់ខ្លួន នៅក្នុងទ្វីបអាស៊ីជាបន្តទៅទៀត។ គម្រោងនឹងផ្ដោតជាពិសេស នៅក្នុងទីក្រុងណាដែលសម្បូរជាតិឧស្ម័នពុលច្រើន និងមាននយោបាយចង់អភិវឌ្ឍន៍ តំបន់បៃតងរបស់ខ្លួន ឲ្យកាន់តែច្រើននោះ។ ក្នុងចំណោមបញ្ជីទីក្រុង ដែលក្រុមហ៊ុនបារាំងនេះ កំពុងសម្លឹងមើលនោះ មាន​ទីក្រុងសៀមរាប-អង្គរមួយដែរ របស់កម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុងធំៗមួយចំនួនរួចមក ក្រុមហ៊ុន វ៉ាំងសង់ បូឡូរ៉េ (Vincent Bolloré) របស់បារាំង មានគម្រោងនឹងពង្រីកបណ្ដាញយានយន្ដ ដើរដោយចរន្ដអគ្គិសនីរបស់ខ្លួន នៅក្នុងទ្វីបអាស៊ីជាបន្តទៅ​ទៀត។ គម្រោងនឹងផ្ដោតជាពិសេស នៅក្នុងទីក្រុងណាដែលសម្បូរជាតិឧស្ម័នពុលច្រើន និងមាននយោបាយចង់​អភិវឌ្ឍន៍ តំបន់បៃតងរបស់ខ្លួន ឲ្យកាន់តែច្រើននោះ។ ក្នុងចំណោមបញ្ជីទីក្រុង ដែលក្រុមហ៊ុនបារាំងនេះ កំពុងសម្លឹង​មើលនោះ មាន​ទីក្រុងសៀមរាប-អង្គរមួយដែរ របស់កម្ពុជា។


រថយន្ដក្រុង ប្លូប៊ូស ដើរដោយអគ្គិសនី ដែលក្រុមហ៊ុនបូឡូរ៉ូ ដាក់ឲ្យរត់នៅក្នុងទីក្រុងប័រដូ ប្រទេសបារាំង។ (រូបថត Benjemin Raymond)

យានយន្ដអគ្គិសនី - បន្ទាប់ពីដាក់ឲ្យដំណើរការ ដោយជោគជ័យ នៅក្នុងរដ្ឋធានីប៉ារីស (Paris) ទីក្រុងលីយ៉ុង (Lyon) ទីក្រុង ប័រដូ (Bordeaux) របស់ប្រទេសបារាំង ទីក្រុងយ៉ាអូដេ (Yaoundé) របស់ប្រទេសកាមឺរូន (Cameroun) និង​កំពុងត្រៀមឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីក្រុង អ៊ីឌីយ៉ាណាប៉ូលីស (Indianapolis) នៅសហរដ្ឋ​អាមេរិក និងរាជធានីឡុងដ៍ (Londres) របស់ប្រទេសអង់គ្លេស ក្រុមហ៊ុនបារាំង វ៉ាំងសង់ បូឡូរ៉េ ឯកទេសខាង​យានយន្ដប្រើដោយចរន្ដអគ្គិសនី កំពុងសម្លឹងមើលទ្វីបអាស៊ីដ៏ធំល្វឹងល្វើយ ដើម្បីបង្កបង្កើតឲ្យមាន​សេវាកម្មគ្មាន​ផ្សែងពុលរបស់ខ្លួន ឲ្យបានច្រើនថែមទៀត។

សេវាកម្មដែលក្រុមហ៊ុនបារាំងមួយនេះ អាចនឹងបង្កើតឲ្យប្រើប្រាស់នោះ មានដូចជា រថយន្ដ រថយន្ដក្រុង និងរថភ្លើង​បើកលើថ្នល់ ដែលសុទ្ធតែប្រើប្រាស់ និងដើរដោយចរន្ដអគ្គិសនី។ ក្នុងចំណោមប្រទេសជាច្រើន ដែលក្រុមហ៊ុនបារាំង​សម្លឹងមើលនោះ ប្រទេសកម្ពុជា និងស៊ាំងហ្គាពួរ កំពុងក្លាយជាទិសដៅដ៏សំខាន់មួយ។

សម្រាប់ប្រទេសស៊ាំងហ្គាពួរ ការជជែកពិភាក្សាបានធ្វើរួចហើយ៖ សេវាកម្មដាក់ជួល នូវរថយន្ដអគ្គិសនីក្នុងក្រុង និង​បង្កើតនូវរថភ្លើងលើថ្នល់មួយខ្សែ។ រថភ្លើងលើថ្នល់នោះ នឹងរត់ដោយគ្មានការថ្ពក់ទៅនឹងខ្សែអគ្គិសនី និងគ្មានផ្លូវដែក​បង្កប់នៅលើថ្នល់ឡើយ ប៉ុន្តែជារថភ្លើងដែលដើរដោយសារអាគុយផ្ទុកភ្លើងមួយ ដែលរត់បានចំងាយមួយគីឡូម៉ែត្រ និងតម្រូវឲ្យសាកបញ្ចូលអាគុយនោះ ក្នុងពេលម្ដងៗ តែរយៈពេល១នាទីកន្លះប៉ុណ្ណោះ។ ចំងាយផ្លូវមួយគីឡូម៉ែត្រ ជា​ចំងាយសមល្មមមួយ សម្រាប់ស្ថានីយឈប់ទទួលអ្នកដំណើរនីមួយៗ។

ប្រទេសស៊ាំងហ្គាពួរ បានគិតពីគម្រោងអភិវឌ្ឍន៍ នូវប្រព័ន្ធសាកបញ្ចូលអគ្គិសនី តាមដងផ្លូវនេះ តាំងពីបីឆ្នាំកន្លងមក​ហើយ។ ដូច្នេះពីបច្ចុប្បន្នតទៅ ប្រទេសនេះទំនងជាចង់អនុវត្ត និងពង្រីកឲ្យបានពេញទំហឹង នូវនយោបាយគ្មានផ្សែង​ពុល សម្រាប់ទីក្រុងរបស់គេ។

រីឯប្រទេសកម្ពុជាវិញ គម្រោងដាក់ឲ្យដំណើរការ នូវប្រព័ន្ធរថយន្ដក្រុងអគ្គិសនីមួយ ហៅថា BlueBus អាចនឹង​ត្រូវ​បំពាក់នៅជុំវិញតំបន់អង្គរ រមនីយដ្ឋានបេតិកភ័ណ្ឌប្រវត្តិសាស្ត្រដ៏ល្បី របស់ប្រទេសនេះ។ តំបន់ប្រវត្តិសាស្ត្រ ដែល​មានចំណាស់ជាង១២សតវត្សន៍មកហើយនេះ កំពុងទទួលកាន់តែច្រើនឡើងៗ នូវអ្នកទេសចរណ៍បរទេស ហើយ​ការប្រើប្រាស់នូវយានយន្ដមុនៗ ដែលប្រើប្រេងឥន្ធនៈបង្កើតជាតិពុលនោះ មិនបានបង្កលក្ខណៈល្អប្រសើរឡើយ​សម្រាប់បរិស្ថាន និងប្រាសាទដ៏ចំណាស់ៗទាំងនេះ។

យ៉ាងណាក៏ដោយ ក៏ការជជែកពិភាក្សាកំពុងបន្តធ្វើនៅឡើយ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ របស់ប្រទេសកម្ពុជា។ ដូច្នេះ​យើងនឹងរងចាំមើល ថាតើការជជែកពិភាក្សានោះ នឹងអាចដើរដល់ដំណាក់កាលណា៕

រូបថតផ្សេងៗទៀត របស់រថយន្ដក្រុង ប្លូប៊ូស របស់បារាំង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...