ប្រធាន​ផ្សារ​នាគ​មាស​បិត​ផ្សារ ព្រោះ​ជម្លោះ​បុគ្គល​ពីរ​ក្រុម?

ជម្លោះដែលបានកើតឡើង រវាងមនុស្ស តែពីរក្រុមសោះ នៅក្នុងផ្សារនាគមាស បានធ្វើឲ្យប្រធានផ្សារ សម្រេចចិត្តបិតផ្សារ រហូតដល់ពេញមួយថ្ងៃ មិនឲ្យអាជីវករលក់ដូរ ដូចរាល់ដង។ ទង្វើនេះ បានធ្វើឲ្យអ្នកលក់មួយចំនួន ធ្វើប្រតិកម្មខ្លាំងៗ ចំពោះម្ចាស់ផ្សារ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 20, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារតែជម្លោះមួយ បានកើតឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ រវាងមនុស្សពីរក្រុម ក្នុងនោះមានភាគីម្ខាង ជាកម្មករអូសរទេះ និងភាគីម្ខាងទៀត ជាសន្តិសុខ នៅក្នុងផ្សារនាគមាស  ដែលឈានដល់ ការវាយតប់គ្នា ដោយប្រើដំបង និង​អាវុធជាដើម ផ្អើលឆោឡោដល់ក្នុងផ្សារនោះ បានធ្វើឲ្យប្រធានផ្សារ លោក ផាន់ គៀត សម្រេចចិត្តបិតផ្សារ មួយថ្ងៃ ដើម្បី​ដោះស្រាយ បញ្ហាវាយតប់ របស់ក្រុមសន្តិសុខរបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ ជាមួយសមាគមកង់បី និងអ្នកអួស​រទេះ។

ការបិតលក់ដូរនេះ ធ្វើឲ្យអាជីវករមួយចំនួន ដែលលក់មិនសូវដាច់ មានប្រតិកម្មខ្លាំងៗ ជាមួយម្ចាស់ផ្សារ ដោយបាន​ថ្លែង​រអ៊ូរទាំ ពីការបិទនេះ ថាដូចបិទឆ្នាំងបាយ របស់ពួកគាត់មួយថ្ងៃអញ្ចឹង។ អ្នកស្រី ហេង សុខហេង អាយុ៥៣ឆ្នាំ ជាអាជីវករ​ម្នាក់ ប្រចាំនៅផ្សារនាគមាស ដែលកំពុងនាំគ្នា ចេញពីក្នុងតូប មកតវ៉ាសុំឲ្យម្ចាស់ផ្សារ កុំបិតសោរ បានរៀបរាប់ថា មិនអាច​បិតទ្វារផ្សារបានទេ ព្រោះនេះ គា្រន់តែជារឿងបុគ្គលពីរក្រុមប៉ុណ្ណោះ ហេតុអ្វីត្រូវរំខានបិតគេឯង បិតដល់អាជីវករទាំងអស់​បែប​នេះ?

អ្នកស្រីបានរៀបរាប់បន្ត ពីហេតុផលប្រាប់អ្នកសារព័ត៌មានថា គាត់មានតូប៤សព្វថ្ងៃ តែចំណូល បានតែ២០០០០រៀល​ប៉ុណ្ណោះ។ ថ្ងៃខ្លះបានតិចច្រើនមិនទៀង តែបង់ឲ្យផ្សារ គឺដឹងតែទៀង១ ថ្ងៃ ៤០០០០រៀល ដូច្នេះបើបិតផ្សារ គាត់ច្បាស់ជា​គ្មានលុយ ឲ្យថ្លៃតូបប្រចាំថ្ងៃមិនខាន។ អ្នកស្រីបានលើកឡើងថា៖ «មិនអាចបិតបានទេ ព្រោះវាជារឿងបុគ្គល មិនពាក់ព័ន្ធ​ជាមួយអ្នកលក់ដូរ (ដែល) មិនដឹងអីនោះទេ»។

ដោយឃើញ អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងសម្ភាសជាមួយ អ្នកស្រី ហេង សុខហេង អាជីវករ​អ្នកលក់ដូរផ្សេងទៀត នៅជិតនោះ ក៏បាននាំគ្នាស្រែកបន្ទរឡើង ព្រមគ្នាដែរថា មិនត្រូវបិតផ្សារទេ ព្រោះទំនាស់នេះ ជារឿង​បុគ្គល ជាមួយសន្តិសុខផ្សារ គ្មានទាក់ទងអ្វី ដល់អ្នកលក់ដូរឡើយ។

មិនអាចសុំការបំភ្លឹបានទេ ពីលោក ផាន់ គៀន ប្រធានផ្សារនាគមាស នៅពេលភ្លាមៗ ដោយទូរស័ព្ទរបស់លោកបានបិទ។ ដោយឡែក តាមឲ្យដឹង ពីអ្នកដែលរស់នៅម្តុំនោះ បានប្រាប់ថា អាជីវករត្រូវបានផ្អាក ពីការលក់ដូរមែន បើទោះជាពួកគាត់ បានចេញមុខទាមទារក៏ដោយ គ្មានអ្នកណាបើកផ្សារឲ្យទេ រហូតដល់ការដោះស្រាយ រឿងបុគ្គលនេះចប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...