ការ​សាកល្បង​រថយន្ត​ក្រុង​សាធារណៈ បញ្ចប់​ទៅ​ដោយ​ជោគជ័យ

នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះការសាកល្បងដាក់អោយប្រើប្រាស់ សេវារថយន្ដក្រុង​សាធារណៈនឹងត្រូវបានបញ្ចប់។ គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានសម្ពោធដាក់​ឲ្យប្រើប្រាស់​ពេញមួយខែ ចាប់ពីថ្ងៃទី០៥ ខែកុម្ភះដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ ក្នុង​រាជធានីភ្នំពេញទាំងអស់ កែប្រែទម្លាប់ក្នុងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាថ្ងៃចុងក្រោយហើយ នៃសេវារថយន្ដក្រុងក្នុងរាជធានីភ្នំពេញ បន្ទាប់ដាក់អោយសាកល្បងដំណើរការ​អស់​រយៈពេលមួយខែកន្លងមកនៅតាមបណ្តោយផ្លូវមុនីវង្ស។


សេវារថយន្ដក្រុង ដែលបានដាក់ឲ្យប្រើប្រាស់ពេញមួយខែ នៅរាជធានីភ្នំពេញ។ (រូបថត AP)

សេវាសាធារណៈ - នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះការសាកល្បងដាក់អោយប្រើប្រាស់ សេវារថយន្ដក្រុង​សាធារណៈនឹងត្រូវបានបញ្ចប់។ គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានសម្ពោធដាក់​ឲ្យប្រើប្រាស់​ពេញមួយខែ ចាប់ពីថ្ងៃទី០៥ ខែកុម្ភះដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ ក្នុង​រាជធានីភ្នំពេញទាំងអស់ កែប្រែទម្លាប់ក្នុងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។

កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ សាលារាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិជប៉ុន(JICA) បានដាក់សម្ភោធអោយប្រើប្រាស់ នូវសេវារថយន្តក្រុងសាធារណៈចំនួន១០គ្រឿង នៅលើ​បណ្ដោយផ្លូវព្រះមុនីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ រហូតដល់គល់ស្ពានច្បារអំពៅ។

ជាការកត់សម្គាល់ឃើញ សម្រាប់ពេញមួយខែនៃការសាកល្បង សេវាសាធារណៈមួយនេះ ទទួលបានការគាំទ្រ​ភាគច្រើន​ពីសាធារណៈជនទូទៅ។ បើតាមអោយដឹងរបស់សាលារាជធានីភ្នំពេញ ឃើញថានៅ២៥ថ្ងៃដំបូង មាន​ចំនួនមនុស្សជិះជាមធ្យម ១៥០០នាក់ក្នុងមួយថ្ងៃ ដែលលទ្ធផលបានចាត់ទុកថា ជាដំណើរការជោគជ័យមួយ នៃ​ការដាក់អោយប្រើប្រាស់សាកល្បងក្នុងខែដំបូងនេះ។

ស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថា សាលារាជធានីនឹងចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនរថយន្តក្រុងសាធារណៈ ដើម្បីឲ្យក្រុមហ៊ុននោះ ទទួលសិទ្ធិ​បន្ត​ដឹកជញ្ជូនអ្នកដំណើរជាផ្លូវការ បន្ទាប់ពីការសាកល្បងមួយខែកន្លងទៅនេះ ត្រូវបានបញ្ចប់។ តែលោកមិន​ទាន់អាច​កំណត់ថ្ងៃបាននៅឡើយ។ រីឯ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានបញ្ជាក់ដែរថា សាលា​រាជធានីភ្នំពេញ គ្រោងនឹងបង្កើត រថយន្តក្រុងសាធារណៈចំនួន២ខ្សែរទៀត ដែលនឹងត្រូវដាក់អោយ​ដំណើរ​ការ នៅ​លើមហាវិថី ម៉ៅសេទុង និង មហាវិថី កម្ពុជាក្រោម៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ០៤ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...