រដ្ឋាភិបាល​កម្ពុជា ចូល​រួម​រំលែក​ទុក្ខ​សោកនាដកម្ម​«ចាក់​មនុស្ស»​នៅ​ចិន

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះភេរវកម្មដែលកើតមាន នៅប្រទេសចិនកាលពីពេលកន្លងទៅ។ កម្ពុជា សូមចូលរួមរំលែកទុក្ខ​ចំពោះក្រុម​គ្រួសារសព ដែលបានស្លាប់នៅក្នុងហេតុការនោះ ។ កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ មនុស្សយ៉ាងហោចណាស់ ២៩ នាក់ បានស្លាប់ ដោយសារជនមិនស្គាល់មុខ ប្រដាប់ដោយកាំបិត បានចាប់សម្លាប់ជនប្រជាជនចិន​ដោយមិនរើស​មុខ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: March 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះភេរវកម្មដែលកើតមាន នៅប្រទេសចិនកាលពីពេលកន្លងទៅ។ កម្ពុជា សូមចូលរួមរំលែកទុក្ខ​ចំពោះក្រុម​គ្រួសារសព ដែលបានស្លាប់នៅក្នុងហេតុការនោះ ។ កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ មនុស្សយ៉ាងហោចណាស់ ២៩ នាក់ បានស្លាប់ ដោយសារជនមិនស្គាល់មុខ ប្រដាប់ដោយកាំបិត បានចាប់សម្លាប់ជនប្រជាជនចិន​ដោយមិនរើស​មុខ។


បណ្ដាជននៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន កំពុងកាន់ទុក្ខ។ (រូបថត AFP)

កម្ពុជា-ចិន - «រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ដែលមានសមាជិក​បាត់បង់​ជីវិតនិងអ្នករងរបូសក្នុងអំពើភេរវកម្មកាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ» នេះគឺជាសេចក្តីថ្លែងការណ៍​របស់រដ្ឋាភិបាល​កម្ពុជា បង្ហាញពីការកើតទុក្ខ ចំពោះអំពើភេរកម្ម ដែលកើតឡើងដល់ប្រជាជននៃប្រទេសដែលជាមហាមិត្តរបស់ខ្លួន។រដ្ឋាភិបាលកម្ពុជា មានក្តីកង្វល់យ៉ាងខ្លាំងដោយបានទទួលព័ត៌មានពីអំពើភេរវកម្ម ដែលបានកើតឡើងនៅ​ក្នុងទី​ក្រុង​គុនមិញ ខេត្តយូណាន ប្រទេសចិន កាលពីយប់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៤ ដែលបានបណ្តាឲ្យមនុស្សស្លាប់ចំនួន ២៩ នាក់ និងរងរបួសចំនួន ១៣០ នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រវិធានការណ៍របស់រដ្ឋាភិបាល​នៃសាធារណដ្ឋ​ប្រជាមានិតចិនក្នុងការបង្រ្កាប ទប់ស្កាត់ នឹងអំពើភេរវកម្មគ្រប់រួបភាព ហើយសង្ឃឹមថា ជនដៃដល់នឹងត្រូវនាំយក​ទៅ​កាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះស្លូតត្រង់។ សម្រាប់រដ្ឋាភិបាលកម្ពុជា អំពើនេះគឺជាអំពើឧក្រិដ្ឋដ៏​សហាវឃោរឃៅ ដែលត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរិ៍ទី១ ខែមីនា ឆ្នាំ ២០១៤ ឃាតករមិនស្គាល់មុខមួយក្រុម ប្រដាប់ដោយកាំបិទ​គ្រប់​ដៃ បានសម្រុកចូលទៅក្នុងស្ថានីយ៍រថភ្លើងគុនមីង (Kunming) នៅភាគនិរតីនៃខេត្តយូណាន (Yunnan) ប្រទេស​ចិន បានចាក់សម្លាប់មិនរើសមុខ ទៅលើជនស៊ីវិលស្លូតត្រង់យ៉ាងសាហាវយង់ឃ្នង ដោយបណ្តាលឲ្យមនុស្ស ២៩ នាក់​បានស្លាប់ភ្លាមៗ និងមនុស្ស ១៣០ នាក់ផ្សេងទៀត រងរបួសយ៉ាងដំណំ។

នៅក្នុងហេតុការណ៍ចាក់សម្លាប់ជនស៊ីវិលនោះ ប៉ូលិសចិន បានបាញ់ឃាតករមិនស្គាល់អត្តសញ្ញាណទាំងនោះ បណ្តាលឲ្យស្លាប់ ៤ នាក់។ ក៏ប៉ុន្តែអាជ្ញាធរចិន មិនអាចកំណត់ឲ្យច្បាស់ថា សកម្មភាពទាំងនេះ ជាអំពើរបស់ក្រុម​ខាងណានោះឡើយ ដោយពួកគេគ្រាន់តែដាក់ការសង្ស័យមិនច្បាស់ថា អំពើនេះ គឺប្រព្រឹត្តដោយ​ក្រុមភេវរករហិង្សា​មាន​ការរៀបចំទុកជាមុន ដែលទំនងជាស្នាដៃរបស់ក្រុមជនជាតិភាគតិច អ៊ុយហ្គួរ ដែលតែងតែទាមទារចង់ផ្តាច់ខ្លួន និងប្រឆាំងនិងរដ្ឋាភិបាលចិន។

ទាក់ទងនឹងបញ្ហានេះ យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ចិន កាលពីថ្ងៃចន្ទម្សិលមិញអាជ្ញាធរចិន បានចាប់​ខ្លួន​មនុស្ស ៣ នាក់ ដែលសង្ស័យថា គឺជាឃាតករចាក់សម្លាប់ជនស៊ីវិលចិនទាំង ២៩ នាក់នោះ។

យ៉ាងណាក៏ដោយ ជុំវិញសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាចូលរួមរំលែកទុក្ខ ជាមួយនឹងរដ្ឋាភិបាលចិននៅពេលនេះ ត្រូវគេមើលឃើញថា កម្ពុជាកំពុងតែយកចិត្តប្រទេសចិន និងចាប់យកចិនជាដៃគូរស្លាប់រស់របស់ខ្លួន។ ព្រោះថា នា​ពេលកន្លងមក សោកនាកម្មផ្សេងៗ ដែលកើតនៅលើបណ្តាលប្រទេសនៅលើពិភពលោក ដូចជានៅសហរដ្ឋ​អាមេរិក ថៃ ជាដើម កម្ពុជា មិនដែលចាប់អារម្មណ៍ និងចូលរួមរំលែកទុក្ខនោះឡើយ។

កាលពី ៣ ឆ្នាំមុន ដើម្បីផ្គាប់ចិត្តប្រទេសចិន កម្ពុជា បានចាប់បញ្ជួនជនភៀសខ្លួនជនជាតិភាគតិចចិន អ៊ុយហ្គឺរ ដែល​ធ្វើដំណើរមកម្ពុជា ទៅឲ្យប្រទេសចិនវិញ ដោយមិនខ្វល់ពីអាយុជីវិតរបស់ពួកគេនោះទេ។ ជនជាតិអ៊ុយហ្គឺរទាំងនោះ ក្រោយពីបញ្ជូនទៅដល់ប្រទេសចិន ត្រូវអាជ្ញាធរចិនធ្វើបាប និងសម្លាប់ផងក៏មាន។ ការណ៍នេះ បានធ្វើឲ្យសហគមន៍​អន្តរជាតិថ្កោលទោសប្រទេសកម្ពុជាយ៉ាងខ្លាំង។ តែកម្ពុជា មិនចាប់អារម្មណ៍នោះទេ ពីព្រោះបានទទួលជំនួយ​ពី​ប្រទេសចិន ចំពោះគុណសម្បត្តិរបស់ខ្លួន៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...