ចិន​ផ្តល់​ជំនួយ​ធនធាន​មនុស្ស ដល់​កម្ពុជា​«ទ្វេដង»

ក្នុងឆ្នាំ២០១៤នេះសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយដល់ប្រទេសកម្ពុជាទ្វេដង ហើយជំនួយ​ទាំង​នោះ ភាគច្រើនផ្តោតទៅលើកការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់សម្ភារៈផ្សេងៗទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំ២០១៤នេះ សាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាទ្វេដង ហើយជំនួយ​ទាំង​នោះ ភាគច្រើនផ្តោតទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់សម្ភារៈផ្សេងៗទៀត។


លោក ស៊ី ជាំងភីង។ រូបថត AP។

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

កិច្ចសហប្រតិបត្តិការ- បន្ទាប់ពីពិធីចុះហត្ថលេខាជាមួយមន្រ្តីជាន់ខ្ពស់ចិន នៅទីស្តីការក្រសួងការពារជាតិកម្ពុជា បានបញ្ចប់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោកទា បាញ់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០១៤ នេះបានលើកឡើងថាប្រទេសចិនបានសម្រេចផ្តល់ជំនួយផ្នែកបណ្តុះបណ្តាលយោធាកម្ពុជាទ្វេដង ពោល​គឺចំនួនជាងមួយរយនាក់ កាលពីពេលកន្លងមក នឹងបង្កើនទៅដល់ជាងបីរយនាក់ ក្នុងពេលខាងមុខ។

ការសន្យាបង្កើនជំនួយ របស់ប្រទេសចិនទេ្វដងដល់ប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានកើតឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសរុស្ស៊ីសើរើបំណុលដែលកម្ពុជា បានជំពាក់ តាំងទស្សវត្យន៍ទី៨០។ ហើយការ​បង្កើន​ជំនួយរបស់ចិនដល់កម្ពុជាទ្វេដងនេះ ក៏បានកើតឡើងចំពេលដែលជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន មួយចំនួន កំពុងឡើងកំដៅ។

តែសម្រាប់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានពន្យល់ដល់អ្នកសារព័ត៌មាន នៅក្រសួងការពារជាតិថា៖ «វាជា​ធម្មតា​ទេ ប្រទេសទៅមករកគ្នា តែងតែមានបញ្ហាហ្នឹង ដូចជាប្រទេសដទៃអញ្ចឹង។ តែទោះជាយ៉ាងណាក៏ដោយ ចំពោះចិន និងយើង នឹងមានកិច្ចសហប្រតិបត្តិការ កន្លែងខ្លះ វាមានចំណុច ល្អប្រសើរដែរសម្រាប់ ប្រទេសយើង គឺសំខាន់បំផុត គឺការជួយ បណ្តុះបណ្តាលដល់ ធនធានមនុស្ស ហើយលើកនេះគាត់ទទួលសិក្ខាកាមយើង សិក្សា​នៅចិនហ្នឹងមានទំហំធំធេង ច្រើនជាងលើកមុនៗ។»

លោក ទៀ បាញ់ បានអត្ថធិប្បាយបន្ថែមថា ដំណើរទស្សនកិច្ច របស់អនុប្រធាន គណៈកម្មាធិការ យោធាមជ្ឈឹមបក្ស របស់សាធារណរដ្ឋប្រជាមានិតចិន លោកស៊ុន គីលាង (Xun Qiliang) នៅកម្ពុជា គឺជាការពង្រឹងកិច្ច​សហ​ប្រតិបត្តិ​ការ រវាងប្រទេសកម្ពុជា និងចិន លើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំ បន្ថែមទៀតស្របទៅតាម គោលនយោបាយ គ្រប់ជ្រុង​ជ្រោយ រវាងប្រទេសទាំងពីរ។

ចំពោះគណបក្សជំទាស់ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា បានធ្វើការតិះតៀនទំនាក់ទំនងចាក់ទឹក​មិនលិច​ រវាងកម្ពុជា និងប្រទេសកុំមុយនីស្តចិនថា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការពង្រឹងលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការការពារធនធានធម្មជាតិ ជាដើម។ ប៉ះពាល់ ក៏ព្រោះតែប្រទេសចិនត្រូវបានគេដឹងថា ជា​ប្រទេសផ្តល់ជំនួយដល់កម្ពុជាច្រើនជាងគេ ពិសេសវិស័យយោធា និងហេដ្ឋារចនាសម្ព័ន្ធ ហើយមិនបានខ្វល់ខ្វាយ ដាក់លក្ខខណ្ឌ ឲ្យមានការអភិវឌ្ឍន៍ត្រឹមត្រូវ ឬមានតម្លាភាព និងជំរុញឲ្យកម្ពុជាមានលិទ្ធិប្រជាធិបតេយ្យនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...