ក្រុុម​សន្តិសុខ ដែលប៉ះជា​មួយ​បាតុករ​ថ្ងៃ​មុន ទទួល​៥០​ម៉ឺន​រៀល​បន្ថែម

បើទោះជាទទួលការព្យាបាលរួចរាល់ ហើយសម្រាកនៅក្រៅមន្ទីរពេទ្យក៏ដោយ ក៏ក្រុមសន្តិសុខស៊ីឈ្នួល សាលា​រាជធានីភ្នំពេញចំនួន១៧នាក់ ក្នុងចំណោមសន្តិសុខ រងរបួសសរុប៤១នាក់ បានត្រូវសាលារាជធានីភ្នំពេញ ផ្តល់​ប្រាក់ឧបត្ថមបន្ថែម ក្នុងម្នាក់៥០ម៉ឺនរៀលថែមទៀត។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាទទួលការព្យាបាលរួចរាល់ ហើយសម្រាកនៅក្រៅមន្ទីរពេទ្យក៏ដោយ ក៏ក្រុមសន្តិសុខស៊ីឈ្នួល សាលា​រាជធានីភ្នំពេញចំនួន១៧នាក់ ក្នុងចំណោមសន្តិសុខ រងរបួសសរុប៤១នាក់ បានត្រូវសាលារាជធានីភ្នំពេញ ផ្តល់​ប្រាក់ឧបត្ថមបន្ថែម ក្នុងម្នាក់៥០ម៉ឺនរៀលថែមទៀត។


ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ជំនួយឧបត្ថម - ជួសមុខឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរជាធានីភ្នំពេញ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ បានផ្តល់ទឹកប្រាក់ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀលបន្ថែមទៀត ដល់ក្រុមសន្តិសុខ​ស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ ដែលប៉ះទង្គិចយ៉ាងហិង្សា ជាមួយក្រុមបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីមានការប៉ះទង្គិចគ្នា យ៉ាងហិង្សា រវាងក្រុមបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ និងក្រុមសន្តិសុខស៊ីឈ្នួល សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មក គេសង្កេតឃើញថា មន្រ្តីជាន់ខ្ពស់របស់ក្រសួង​មហាផ្ទៃ មន្រ្តីសាលារាជធានីភ្នំពេញ និងមន្រ្តីរបស់កាកបាតក្រហមកម្ពុជា ជាច្រើនរូប បានចុះផ្តល់ជំនួយដល់ ក្រុម​សន្តិសុខស៊ីឈ្នួលទាំងនោះដល់មន្ទីរពេទ្យ ហើយសន្យាវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយអំពើហិង្សា​មកផ្តន្ទា​ទោស។

លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានសម្តែងការសោកស្តាយ កាលដែលរដ្ឋាភិបាលកម្ពុជា សម្រេចយកក្រុមសន្តិសុខស៊ីឈ្នួល ដែលគ្មានវិជ្ជាជីវៈ និងគ្មានការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ សម្រាប់ដោះ​ស្រាយ​ករណីបាតុកម្ម មកប្រឈមុខជាមួយក្រុមបាតុករ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...