នាយគ្រឿន​បញ្ជាក់​ពី​ហេតុ​អ្វី បាន​ជា​កោរ​សក់

ទស្សនិកជនប្រហែលជា ឆ្ងល់ណាស់ហើយមើលទៅ ថាហេតុអ្វីបានជានៅសុខៗនាយគ្រឿន ដែលជាតារាកំប្លែងស្ងួត មិនចេះរីងស្ងួត បានកោសក់?
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនិកជនប្រហែលជា ឆ្ងល់ណាស់ហើយមើលទៅ ថាហេតុអ្វីបានជានៅសុខៗនាយគ្រឿន ដែលជាតារាកំប្លែងស្ងួត មិនចេះរីងស្ងួត បានកោសក់?


នាយគ្រឿន កោរសក់អង្គុយនៅកណ្ដាល។ (រូបថត ហ្វេសប៊ុក)

តារា - បន្ទាប់ពីគេប្រទះឃើញរូបថត របស់នាយគ្រឿនកោរសក់ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាល​ពីពេលថ្មីៗនេះ បានធ្វើឱ្យទស្សនិកជនជាច្រើន លើកជាចម្ងល់ថា មូលហេតុអ្វីបានជាតារាកំប្លែង ដែលកំពុងទទួល​បានប្រជាប្រិយភាព នាយគ្រឿនកោសក់? ទស្សនិកជនមួយចំនួនទៀតយល់ថា ប្រហែលជានាយគ្រឿន​មានជួប​ទុក្ខធំនៅក្នុងគ្រួសារហើយមើលទៅ ទើបបណ្តាលឱ្យតារាកំប្លែងស្ងួតរូបនេះកោសក់យ៉ាងដូច្នេះ។

តាមពិតទៅ ទស្សនិកប្រហែលជាជ្រាបហើយថា ពេលនេះនាយកំពុងតែថតរឿងមួយ ដែលនឹងគ្រោងចាក់បញ្ចាំង ក្នុង​ពេលឆាប់ៗខាងមុខនេះ ដែលមានចំណងជើងថា«2Bother»ដែលនាយ និងបងប្រុស នាយពែកមី គឺជាតួអង្គសំខាន់​នៅក្នុងខ្សែភាពយន្តមួយនេះ។ ហើយរឿងនេះផងដែរ គឺជាខ្សែភាពយន្តដំបូងដែលនាយពែកមី ប្រធានក្រុមកំប្លែង​ប្រចាំទូរទស្សន៍ស៊ីធីអ៊ិន ជាអ្នកដឹកនាំ និងជាអ្នកនិពន្ធផ្ទាល់ ។

នាយគ្រឿនបានបញ្ជាក់ថា ក្រុមគ្រួសាររបស់នាយ សុខសប្បាយខ្លាំងជាធម្មតាទេ មិនមានអ្នកណាម្នាក់មាន​បញ្ហា​អ្វី​ឡើយ។ រីឯការកោរសក់របស់នាយនេះ គឺនាយកោរសម្រាប់ថតខ្សែភាពយន្តតែប៉ុណ្ណោះ ដោយនៅក្នុងរឿងនេះ មាន​ប្លង់មួយចំនួន តម្រូវឱ្យនាយត្រូវកោរសក់។ តារាកំប្លែងរូបនេះបានលើកឡើងថា ក្នុងនាមនាយជាអ្នកសិល្បៈ ដើម្បី​ការគាំទ្រ នាយត្រូវតែកោរមិនស្ដាយនោះឡើយ។

រឿង«បងប្អូនប្រុសពីរនាក់ ឬ«2 Bother»ទាំងនាយគ្រឿន និងពែកមី ដែលនាយអង្គសំខាន់នៅក្នុងរឿងនេះ រំពឹង​ទុក​ថានឹងទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន ខណៈពេលដែលខ្សែភាពយន្តមួយចំនួន ដែលនាយបានសម្តែង​ក្នុងពេលកន្លងមក ទទួលបានការគាំទ្រជាច្រើនរួចមកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...